COVID-19
ជាតិ
រដ្ឋបាលខេត្តកំពង់ចាម សម្រេចបើកភូមិចំនួន៤ និងមណ្ឌលសុខភាពមួយកន្លែងឡើងវិញ
08, May 2021 , 8:29 am        
រូបភាព
ការបិទខ្ទប់ទីតាំងមួយកន្លែង នាពេលកន្លងមក ក្នុងខេត្តកំពង់ចាម។ រូបភាពពី ហ្វេសប៊ុកផេករដ្ឋបាលខេត្តកំពង់ចាម។
ការបិទខ្ទប់ទីតាំងមួយកន្លែង នាពេលកន្លងមក ក្នុងខេត្តកំពង់ចាម។ រូបភាពពី ហ្វេសប៊ុកផេករដ្ឋបាលខេត្តកំពង់ចាម។
ដោយ៖ ស៊ុល រ៉វី
 
ភ្នំពេញ៖ រដ្ឋបាលខេត្ត សម្រេចបើកដំណើរការភូមិចំនួន៤ និងមណ្ឌលសុខភាពមួយកន្លែង ក្នុងខេត្តកំពង់ចាមឡើងវិញ ចាប់ពីថ្ងៃទី០៧ឧសភា បន្ទាប់ពីពលរដ្ឋអវិជ្ជមានកូវីដ-១៩។


 
រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៧ ឧសភា សម្រេចបើកភូមិចំនួន៤រួមមានភូមិកំផ្លាក់ ឃុំបារាយណ៍ និងភូមិទ្រា ឃុំស្វាយពោធិ៍ ក្នុងស្រុកស្រីសន្ធរ, ភូមិថ្មី ខ ឃុំរកាគយ ស្រុកកងមាស, និងភូមិសំបូរ រួមនឹង មណ្ឌលសុខភា សំបូរ ក្នុងឃុំសសសំបូរ ស្រុកបាធាយ។
 
ការបើកដំណើរការឡើងវិញនេះ ចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១តទៅ។ លោក ឃន ប្រុស នាយករដ្ឋបាលខេត្តកំពង់ចាម បានប្រាប់សារព័ត៌មានថ្មីៗ២៥ តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី០៧ ឧសភា ថា ការសម្រេ បើកដំណើរការភូមិចំនួន៤ និងមណ្ឌលសុខភាពមួយកន្លែងនេះ បន្ទាប់ពីការបិទខ្ទប់អស់រយៈពេល ១៤ថ្ងៃ និងតេស្តឃើញអវិជ្ជមានកូវីដ-១៩ លើពលរដ្ឋផងដែរ។ 
 
ជុំវិញការបើកដំណើរការភូមិ និងមណ្ឌលសុខភាពខាងលើ នាយករដ្ឋបាលរូបនេះ បញ្ជាក់ថា អាជ្ញាធរនៅតែបន្តការយកទុកដាក់ និងផ្សព្វផ្សាយ ទៅលើវិធានការសុវត្ថិភាព បង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋ បើទោះជាមិនមា ករណីវិជ្ជមានថ្មីក៏ដោយ។ 
 
គិតត្រឹមថ្ងៃទី០៧ឧសភានេះ កម្ពុជា មានអ្នកឆ្លងកូវីដ-១៩សរុបចំនួន ១៨១៧៩នាក់ ខណៈអ្នកជាសះស្បើយសរុបចំនួន៦៨៨៤នាក់ និងស្លាប់ ១១៤នាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com