អត្ថបទពាណិជ្ជកម្ម
ធនាគារ អេស ប៊ី អាយ លី ហួរ ទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា សម្រាប់ការផ្ទេរប្រាក់ឆ្លងប្រទេស តាមរយៈការប្រើប្រាស់ប្រព័ន្ធ ឌី អិល ធី (DLT)
08, May 2021 , 11:09 am        
រូបភាព
ដោយ: ថ្មីៗ
រាជធានីភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១៖ ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជធំៗ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា សម្រាប់ការផ្ទេរប្រាក់ឆ្លងប្រទេស តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា DLT (RippleNet) ប្រកបដោយសុវត្ថិភាពខ្ពស់ ឆាប់រហ័ស និងភាពងាយស្រួល ។ ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាធនាគារពាណិជ្ជដំបូងគេបង្អស់ ដែលទទួលបានការអនុញ្ញាត ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា BlockChain សម្រាប់ការផ្ទេរប្រាក់អន្តរជាតិ។
 
ជាធម្មតា អតិថិជនត្រូវរង់ចាំចន្លោះពី២ ទៅ៣ថ្ងៃ ក្នុងការផ្ទេរ/ទទួលប្រាក់ ទៅ/ពីក្រៅប្រទេស។ ជាមួយបច្ចេកវិទ្យាថ្មី តាមរយៈប្រព័ន្ធបច្ចេកវិទ្យា DLT រាល់អតិថិជន អាច ផ្ទេរ/ទទួល ប្រាក់ក្នុងពេលវេលាជាក់ស្តែង ប្រកបទៅដោយសុវត្ថិភាព និងមានភាពស្រួលបំផុត។ បច្ចុប្បន្ននេះ អតិថិជនធនាគារ អេស ប៊ី អាយ លី ហួរ អាចផ្ញើប្រាក់ចេញទៅប្រទេសវៀតណាម ហើយសម្រាប់អ្នកទទួល គឺអាចទទួលប្រាក់បានត្រឹមតែ រយៈពេល១ម៉ោងប៉ុណ្ណោះ។ ធនាគារ អេស ប៊ី អាយ លី ហួរ នឹងបន្តបន្ថែមទីផ្សារថ្មីៗ ឲ្យកាន់តែច្រើនដើម្បីបម្រើអតិថិជន។ 
 
ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា DLT អនុញ្ញាតឲ្យសមាជិកទាំងអស់ ផ្ទៀងផ្ទាត់ប្រតិបត្តិការ និងកត់ត្រាប្រតិបត្តិការផ្ទាល់ខ្លួន ប្រកបដោយសុវត្ថិភាព ដោយមិនចាំបាច់ពឹងផ្អែក ទៅលើអន្តរការីនោះទេ។ គ្រប់ប្រតិបត្តិការទាំងអស់ គឺមានសភាពលឿនជាងមុន ហើយប្រកបដោយសុវត្ថិភាព និងតម្លាភាព។
 
លោក អ៊ុត សឿង អគ្គនាយក ធនាគារ អេស ប៊ី អាយ លី ហួរ បានបញ្ជាក់ថា៖ «សេវាកម្មថ្មីនេះគឺពិតជាផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា ក្នុងការផ្ទេរប្រាក់ តាមពេលវេលាជាក់ស្តែងនិងចំណាយថវិកាអស់តិច។ អតិថិជន អាចផ្ទេរប្រាក់បានភ្លាមៗ តាមរយៈដៃគូធនាគាររបស់យើង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺការតភ្ជាប់នេះ អនុញ្ញាតឲ្យអតិថិជន ដែលមានគណនីបាគង ផ្ទេរប្រាក់ តាមរយៈគណនីរបស់ពួកគាត់ បានភ្លាមៗផងដែរ។ បាគង គឺជាប្រព័ន្ធទូទាត់តាមទូរស័ព្ទដៃ ដែលផ្តួចផ្តើមបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា »។
 
ធនាគារ អេស ប៊ី អាយ លី ហួរ នឹងបន្តជំរុញការនាំចូលបច្ចេកវិទ្យាថ្មីៗ មកក្នុងប្រទេស ដើម្បីបម្រើប្រជាជនកម្ពុជា ក៏ដូចជាការកសាងសមត្ថភាពធនធានមនុស្សក្នុងស្រុក ដោយស្រូបយកបច្ចេកវិទ្យាថ្មីៗ និងការផ្លាស់ប្តូរ។ 
 
អំពី ធនាគារ អេស ប៊ី អាយ លី ហួរ៖ 
 
ធនាគារ អេស ប៊ី អាយ លី ហួរ (www.sbilhbank.com.kh) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ អេស ប៊ី អាយ ហូលឌីង (http://www.sbigroup.co.jp) ដែលបានបង្កើតឡើង នៅថ្ងៃទី៨ ខែកក្កដាឆ្នាំ ១៩៩៩ គឺជាក្រុមហ៊ុនចុះបញ្ជី នៅក្នុងផ្សារភាគហ៊ុនតូក្យូ។ ក្រុមហ៊ុនដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បច្ចុប្បន្នមានក្រុមហ៊ុនច្រើនជាង ៣០០ក្រុមហ៊ុន ទូទាំង២២ប្រទេស និងតំបន់នៅលើពិភពលោក។ ក្រុមហ៊ុន កំពុងប្រតិបត្តិការអាជីវកម្មជាសកល នៅក្នុងផ្នែកពិសេស ដូចជាសេវាកម្មហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម និងជីវបច្ចេកវិទ្យា និងអាជីវកម្មផ្សេងទៀត។ គិតមកត្រឹមខែមីនាឆ្នាំ ២០២១ ក្រុមហ៊ុនមានទ្រព្យសកម្មសរុបចំនួន ៦៥,១ ពាន់លានដុល្លារ ដើមទុនសរុបចុះបញ្ជីចំនួន ៨៩១,៧០ លានដុល្លារអាមេរិក និងប្រាក់ចំណូលសរុប ៤.៨៩ ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនកំពុងស្ថាបនាក្រុមសាជីវកម្ម ឲ្យកាន់តែរឹងមាំ ដោយបន្តអនុវត្ត “ការរួមបញ្ចូលគ្នា” តាមរយៈការប្រើប្រាស់ធនធានគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព និងការសម្របសម្រួល នៃការធ្វើពាណិជ្ជកម្មសរីរាង្គ នៅក្នុងក្រុមទាំងមូល។ ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាការវិនិយោគរួមគ្នា រវាង អេស ប៊ី អាយ ហូលឌីង និងអ្នកឧកញ៉ា លី ហួរ ដែលមានកិត្តិនាមល្អ នៅលើទីផ្សារប្រទេសកម្ពុជា ក្នុងរយៈពេលជាង៣០ឆ្នាំ។ 
សម្រាប់ព័ត៌មានបន្ថែម៖ 
 
ធនាគារ អេស ប៊ី អាយ លី ហួរ (៨៥៥)១២ ៨៦២ ៨២១៕
 
(អត្ថបទពាណិជ្ជកម្ម) 
 

Tag:
 Ly hour
© រក្សាសិទ្ធិដោយ thmeythmey.com