COVID-19
ជាតិ
មនុស្ស​៥៣៨នាក់​ទៀត វិជ្ជមាន​កូ​វីដ​-១៩ ខណៈ​អ្នកសះស្បើយ ៤៥៦នាក់ ​
08, May 2021 , 11:23 am        
រូបភាព
កម្ពុ​ជាមាន​ករណី​ឆ្លង​កូ​វីដ​-១៩​ថ្មី ចំនួន​៥៣៨​នាក់​បន្ថែមទៀត ក្នុងនោះមាន១ករណី ជាករណីនាំចូលពីក្រៅប្រទេស។  រីឯ​អ្នក​សះស្បើយ​បន្ថែម មាន​៤៥៦​នាក់​។ ​នេះ​បើតាម​របាយការណ៍​សង្ខេបរបស់​ក្រសួងសុខាភិបាល​នា ថ្ងៃទី​៨ ខែឧសភា​។

 
​គិត​មកដល់ពេលនេះ​កម្ពុជា មាន​អ្នក​កើត​កូ​វីដ​-១៩ សរុប​ចំនួន ១៨៧១៧​នាក់ ដែល​ក្នុងនោះ​សះស្បើយ​ចំនួន ៧៣៤០​នាក់ និង​ស្លាប់មាន​១១៤​នាក់​។ នេះ​ជា​ថ្ងៃទី២ហើយ ​ដែលកម្ពុជាមិនមានករណីស្លាប់ថ្មី ក្នុង​រយៈពេល​ជិត​​ខែមកនេះ ​ពោលគឺ​ចាប់តាំងពី​ថ្ងៃទី​៨ ខែមេសា​មក​។​ សូមជម្រាបថា សេចក្តី​ជូន​ព័ត៌មាន​ប្រចាំថ្ងៃ​របស់​ក្រសួងសុខាភិបាល ក្រោម​ទម្រង់​ថ្មី មិនបាន​ផ្តល់ព័ត៌មាន​លម្អិត ទាក់ទង​នឹង​ភូមិសាស្ត្រ នៃ​ការឆ្លង​នោះឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com