ជាតិ
ខេត្តត្បូងឃ្មុំ ខូចខាតខ្លាំងជាងខេត្តដទៃដោយសារខ្យល់កន្ត្រាក់ថ្ងៃ ៦ឧសភា
08, May 2021 , 9:59 pm        
រូបភាព
 រូបភាព គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
រូបភាព គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ដោយ៖ ប៉ូ សុភា 
 
ភ្នំពេញ៖ ភ្លៀង និងខ្យល់កន្ត្រាក់នៅថ្ងៃទី៦ ខែឧសភា បានធ្វើឱ្យផ្ទះសរុបចំនួន ៣១៧ខ្នង ក្នុងខេត្តចំនួន៧ រងការខូចខាត និងបណ្ដាលឱ្យមនុស្ស៦ នាក់រងរបួសស្រាល និងធ្ងន់។

 
លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមប្រចាំខេត្តស្វាយរៀង បានអំពាវនាវឲ្យពលរដ្ឋក្នុងខេត្ត បង្កើនការប្រុងប្រយ័ត្នខ្ពស់ជាងមុន ដោយសារគ្រោះធម្មជាតិកើតឡើងជារៀងរាល។ លោកបញ្ជាក់ខ្លីដូច្នេះ៖ «នៅជនបទផ្ទះតូចៗ និងសម្បូរដើមឈើធំៗណាស់។ ឥឡូវ ឱ្យតែភ្លៀង មានខ្យល់ខ្លាំងៗ និងរន្ទះ គ្រោះថ្នាក់ណាស់ សម្រាប់អ្នកនៅស្រុកស្រែអត់មានប្រព័ន្ធការពារផង »។
ពលរដ្ឋគួររកកន្លែង មានសុវត្ថិភាពនៅពេលមាន ភ្លៀងឬខ្យល់កន្ត្រាក់។ ចៀសវាងការធ្វើដំណើរ ឬ ការប្រើប្រាស់គ្រឿងអេឡិចត្រូនិក ដែលអាចបង្កឱ្យមានចរន្តឆ្លង បណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ 
 
សូមបញ្ជាក់ថា ខេត្តត្បូងឃ្មុំ ខូចផ្ទះ ១៦៩ខ្នង។ ស្វាយរៀង ខូចផ្ទះ ៨១ខ្នង។ ខេត្តព្រៃវែង ខូចផ្ទះ ៤៣ខ្នង។ ខេត្តបន្ទាយមានជ័យ ខូចផ្ទះ ៣៨ខ្នង។ ខេត្តព្រះវិហារ ខូចផ្ទះ ៧ខ្នង។ ខេត្តកណ្ដាល ខូចផ្ទះ ៤ខ្នង និងខេត្តបន្ទាយមានជ័យ ខូចផ្ទះ ២ខ្នង  ។  នេះបើយើងតាមរបាយការណ៍ ចេញដោយក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្ថរាយ  ចេញថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១៕
 
ជ្រលងនៃសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី រំកិលគ្របដណ្ដប់ បក់មកលើប្រទេសកម្ពុជា នឹងធ្វើឲ្យបណ្ដាខេត្តនៅតាមតំបន់មួយចំនួនក្នុងប្រទេស នឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី៥មេសា ដល់ថ្ងៃទី១១ឧសភា។ នេះបើយោងតាមសេចក្តីជូន ដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញថ្ងៃទី៥ ខែឧសភា។ 

រូបភាព គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៖








 

Tag:
 ខ្យល់
  កន្ត្រាក់
  រងគ្រោះ
  មហន្តរាយ
  ធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com