COVID-19
ជាតិ
ក្រសួងសុខាភិបាល រំឭកមន្ទីរពេទ្យរដ្ឋឱ្យ​ទទួល​អ្នកជំងឺទាំងអស់ និងអាចធ្វើតេស្តរហ័សរកកូវីដ-១៩ បើចាំបាច់
09, May 2021 , 10:03 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាឱ្យមន្ទីរពេទ្យរដ្ឋទាំងអស់ អាចធ្វើតេស្តរហ័ស រកជំងឺកូវីដ-១៩  លើអ្នកជំងឺទូទៅ និងសង្គ្រោះបន្ទាន់ ដែលបានចូលសម្រាកនៅពេទ្យ ប្រសិនបើចាំបាច់។ ការណែនាំរបស់ក្រសួងសុខាភិបាលដូច្នេះ គឺដើម្បីបង្កើនប្រសិទ្ធភាព និងធានាឱ្យមានប្រក្រតីភាពការផ្តល់សេវាសុខាភិបាល នៅតាមមន្ទីរពេទ្យរដ្ឋភា ក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩  ។

 
ទន្ទឹមនឹងការណែនាំនេះ លោករដ្ឋមន្ត្រីក្រសួងសុខភិបាល ម៉ម ប៊ុនហេង ក៏បានប្រាប់ឱ្យមន្ទីរពេទ្យរដ្ឋទាំងអស់ ឱ្យ​រៀបចំ​ឲ្យមានបន្ទប់ដាច់ដោយឡែក សម្រាប់ផ្ដល់សេវាព្យាបាល សង្រ្គោះ​បន្ទាន់ វះកាត់ និងសម្ភព តាមលក្ខណៈបច្ចេកទេស ដល់អ្នកជំងឺដែលបានរកឃើញជំងឺកូវីដ-១៩ ដោយការទទួលខុសត្រវខ្ពស់ និងគ្មានការរើសអើង រហូតដល់អ្នកជំងឺមានស្ថានភាពល្អសមស្រប មុននឹងបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩។
មន្ទីរពេទ្យរដ្ឋអស់ ត្រូវបន្តធានានិរន្តរភាពសេវាសុខាភិបាល​ ដោយផ្ដល់សេវាជូនដល់គ្រប់អ្នកជំងឺ ដែលមកទទួលសេវាក្នុងមូលដ្ឋានសុខាភិបាលរបស់ខ្លួន។ នេះជាការក្រើនរំឭករបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទៅគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់៕ 

Tag:
 ម៉ម ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com