COVID-19
ជាតិ
ខេត្តតាកែវ មានអ្នកវិជ្ជមានកូវីដ-១៩ចំនួន១៣នាក់ ក្នុងនោះស្ត្រីម្នាក់បានស្លាប់ជាអាជីវករផ្សារត្រាំខ្នារ
09, May 2021 , 12:39 pm        
រូបភាព
រូបភាព៖ យុវជនឃុំលំពង់
រូបភាព៖ យុវជនឃុំលំពង់
ដោយ:
រដ្ឋបាលខេត្តខេត្តតាកែវ បានរកឃើញមនុស្សចំនួន១៣នាក់បន្ថែមទៀត មានវិជ្ជមាន ជំងឺកូវីដ-១៩ ក្នុងនោះមានស្ត្រីម្នាក់បានស្លាប់ នៅថ្ងៃទី ៩ឧសភានេះ។ តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នេះ ជាអាជីវករនៅផ្សារត្រាំខ្នារ។


 
យោងតាមសេចក្ដីជូនដំណឹងនេះ អ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ឈ្មោះ គីម ហុង អាយុ ៥៤ឆ្នាំ ជាអាជីវករផ្សារត្រាំខ្នារ ដែលបានសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុកបាទី នៅថ្ងៃទី៧ឧសភា។ តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែ វស្ថានភាពជំងឺស្រ្តីរូបនេះ មានសភាពធ្ងន់ធ្ងរពេក ដោយមានជំងឺប្រចាំកាយផងនោះ ក្រុមគ្រូពេទ្យមិនអាចសង្គ្រោះបាន ទើបណ្ដាលឱ្យស្រ្តីរូបនេះទទួលមរណភាព នៅថ្ងៃទី ៩ឧសភា វេលាម៉ោង ២ និង៣០នាទីរំលងអាធ្រាត្រថ្ងៃទី ៩ ឧសភា។
 
ដោយឡែកអ្នកជំងឺកូវីដ-១៩១២នាក់ផ្សេងទៀត មានអាជីវករផ្សារត្រាំខ្នារ ១នាក់, អាជីវករផ្សារយាយត្រប់ ៣នាក់, កម្មកររោងចក្រសាន់បូ ១នាក់, កម្មកររោងចក្រយ៉ាក់ជីង១នាក់, ពលរដ្ឋក្នុងស្រុកអង្គរបូរី២នាក់, ពលរដ្ឋក្នុងស្រុកព្រៃកប្បាស ១នាក់ និងពលរដ្ឋក្នុងស្រុកសំរោង១នាក់ ។អ្នកជំងឺ២នាក់ផ្សេងទៀត ជាគ្រួសារ របស់បុរសឈ្មោះ រៀម សុវណ្ណធី ។
 
គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះខេត្តតាកែវ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន ២ករណីហើយ ដោយករណីស្លាប់ដំបូង បានរកឃើញនៅថ្ងៃទី៤ឧសភា ក្នុងស្រុកសំរោង ខេត្តតាកែវ៕
 

Tag:
 ផ្សារត្រាំខ្នារ
© រក្សាសិទ្ធិដោយ thmeythmey.com