COVID-19
ជាតិ
កូ​វីដ​-១៩ រាលដាល​ដល់​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ
09, May 2021 , 9:10 pm        
រូបភាព
ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ កំពុងបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំ ស្ថិតក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។ រូបភាព៖ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ កំពុងបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំ ស្ថិតក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។ រូបភាព៖ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
​ខេត្ត​ព្រះសីហនុ បានប្រកាសថា ជន​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ត​ចំនួន ៣៤​នាក់ មាន​វិជ្ជមាន​កូ​វីដ​-១៩ ហើយ​ពួកគេ​ស្ថិតក្នុង​ចំណោម​មនុស្ស ១២៦​នាក់​ដែល​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៨ ឧសភា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។


 
​អ្នក​ឆ្លង​ផ្សេងទៀត ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​លេខ​១ ដែលមាន​ចំនួន​៣៦​នាក់​, ពលរដ្ឋ​២៣​នាក់ រស់នៅក្នុង​សង្កាត់​លេខ​៤, ១២​នាក់​រស់នៅក្នុង សង្កាត់​លេខ​៣ , ពលរដ្ឋ ៩​នាក់ រស់នៅក្នុង​សង្កាត់​លេខ​២​។ បណ្តា​ស្រុក​មួយចំនួន​របស់​ខេត្ត​ព្រះសីហនុ ក៏បាន​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ ក្នុងនោះ​ស្រុក​វាលរេញ មាន​ចំនួន​១០​នាក់ ខណៈ​ស្រុក​ព្រៃនប់ និង ស្រុក​ស្ទឹងហាវ មាន​១​នាក់​រៀង​ង​ខ្លួន​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​
 
​គួរ​កត់សម្គាល់ថា ជំងឺ​កូ​វីដ​-១៩ បាន​ចាប់​ឆ្លង​រាលដាល​ខ្លាំង​នៅក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ផ្ទុះ​ចេញពី​ផ្សារលើ តាំងពី​ពាក់កណ្តាល​ខែមេសា​មកម្ល៉េះ​។ គ្រាន់តែ​នៅ​ដើមខែ​ឧសភា​នេះ ខេត្ត​ព្រះសីហនុ បាន​រកឃើញ​ពលរដ្ឋ​ច្រើនជាង​៤៥០​នាក់ មាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩​។​
 
​គួរបញ្ជាក់​ផងដែរ​ថា គិត​មកដល់ពេលនេះ​កម្ពុជា មាន​អ្នក​កើត​កូ​វីដ​-១៩ ចំនួន ១៩២៣៧​នាក់ ដែល​ក្នុងនោះ​សះស្បើយ​ចំនួន ៧៦៤១​នាក់ និង​ស្លាប់មាន​១២០​នាក់​៕
 

Tag:
 ThmeyThmey
  ​កូ​វីដ​-១៩
  ព្រះសីហនុ​
  ពន្ធនាគារ​
© រក្សាសិទ្ធិដោយ thmeythmey.com