ជាតិ
រថយន្ត
Mercedes-Benz GLS 450 4MATIC SUV Off-Roader ឆ្នាំ2021 បង្ហាញខ្លួនជាមួយនឹងភាពប្រណិត និងទំនើបសម្រាប់គ្រួសារអ្នក!
09, Aug 2021 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
Mercedes-Benz GLS 450 4MATIC SUV Off-Roader ឆ្នាំ២០២១ បានបង្ហាញវត្តមាននៅ អគារតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ដែលក្រុមហ៊ុនផ្តាច់មុខតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រថយន្តដ៏ទំនើប ប្រណិត នៃត្រកូល Mercedes-Benz GLS ដែលទើបមកដល់អគារតាំងបង្ហាញរថយន្តក្រុមហ៊ុន ស្តារ អូតូ នាពេលនេះមាន៦កៅអី ដែលគ្រប់កៅអីទាំងអស់ ដើរដោយប្រព័ន្ធស្វ័យប្រវត្តិ ងាយស្រួលចេញចូលទាំងអ្នកអង្គុយខាងមុខ និងខាងក្រោយ។ លោកអ្នកដែលមានសមាជិកគ្រួសារជាកុមារ ឬមនុស្សវ័យចំណាស់ក៏ដោយ ក៏ងាយនៅក្នុងការចេញចូលរថយន្ត ដែលផ្នែកខាងក្នុងមានភាពទូលាយ និងប្រកបដោយផាកសុខភាព។  


 
Mercedes-Benz GLS 450 4MATIC SUV Off-Roader ឆ្នាំ២០២១ ជាប្រភេទរថយន្តខ្នាតខ្ពស់ សម្រាប់គ្រួសារ និងធុរកិច្ច ឬប្រើប្រាស់បានលើគ្រប់ស្ថានភាពផ្លូវទាំងទីក្រុង និងជនបទ។ អ្វីកាន់តែពិសេសជាងនេះទៅទៀតនោះ រថយន្ត Mercedes-Benz GLS 450 ឆ្នាំ ២០២១ មិនតែជារថយន្តឆ្លាតវៃ ទំនើប ប្រណិតនោះទេ វាគឺប្រភេទរថយន្តដែលជួយសន្សំសំចៃយ៉ាងខ្លាំង ដោយកម្រិតស៊ីប្រេងគឺត្រឹមតែ ៨.៥ លីត្រប៉ុណ្ណោះ ក្នុងការបើកបរ១០០គីឡូម៉ែត្រ

 
 



ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ក៏កំពុងតែផ្តល់ជូននូវតម្លៃយ៉ាងពិសេសបំផុត ជូនអតិថិជនផងដែរ។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងក្រុមការងារប្រឹក្សាផ្នែកលក់ របស់ក្រុមហ៊ុន របស់ក្រុមហ៊ុន ស្តារ អូតូ (Star Auto Cambodia Co., Ltd.) តាមរយៈលេខទូរសព្ទ 012 810 881 ឬ 095 727 470 ។ ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ដែលមានទីតាំងនៅបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕




 

Tag:
 រថយន្ត
 យានយន្ត
  Mercedes-Benz
 ស្តារ អូតូ
 GLS
  SUV
© រក្សាសិទ្ធិដោយ thmeythmey.com