ជាតិ
សង្គមជាតិ
អាជ្ញាធរខណ្ឌច្បារអំពៅ ទុកពេល៣ថ្ងៃឱ្យពលរដ្ឋរុះរើតូប និងស្ដង់លក់ទំនិញ នៅតាមចិញ្ចើមផ្លូវ៣៦៩
10, May 2021 , 6:19 pm        
រូបភាព
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ
ដោយ:
ភ្នំពេញ៖ រដ្ឋបាលខណ្ឌច្បារអំពៅហាមពលរដ្ឋសាងសង់តូប និងស្តង់សម្រាប់តាំងលក់ទំនិញ ព្រមទាំងចតយានយន្តគ្រប់ប្រភេទនៅតាមបណ្តោយផ្លូវ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី២ ដើម្បីបញ្រ្ចៀសការស្ទះចរាចរណ៍។

 
រដ្ឋបាលខណ្ឌច្បារអំពៅបានសង្កេតឃើញថា ក្រោយពីបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅដែលរាលដាលនៃជំងឺកូវីដ-១៩ មក ស្ថានភាពចរាចរណ៍នៅលើផ្លូវ៣៦៩ គឺកកស្ទះ និងប្រមូលផ្តុំមនុស្សច្រើន ដោយមិនអនុវត្តតាមវិធានការសុខាភិបាលឡើយ។ 
 
បើតាមរដ្ឋបាលខណ្ឌច្បារអំពៅ ការកកស្ទះចរាចរណ៍នេះគឺបណ្តាលមកពីការមមាញឹកនៃការលក់ដូរ និងការចតយានយន្តបែបអនាធិបតេយ្យនៅតាមចិញ្ចើមផ្លូវ។ 
 
រដ្ឋបាលខណ្ឌច្បារអំពៅ  អំពាវនាវដល់ពលរដ្ឋកុំលក់ដូរ និងចតយានយន្តដោយគ្មានសណ្តាប់ធ្នាប់ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩។ 
 
រដ្ឋបាលខណ្ឌច្បារអំពៅ បានទុកពេលឲ្យអាជីវករចំនួន៣ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងសម្រាប់រុះរើតូប និងស្តង់លក់ដូរទំនិញផ្សេងៗដែលនៅតាមចិញ្ចើមផ្លូវ។ 
 
ករណីពលរដ្ឋណាមិនអនុវត្តតាមបម្រាមនេះទេ រដ្ឋបាលខណ្ឌច្បារអំពៅនឹងអនុវត្តតាមវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវចំពោះការបាត់បង់ទ្រព្យសម្បត្តិ ឬខូចខាតសម្ភារឡើយ។ 
 

Tag:
 ទំនិញ
 ចិញ្ចើមផ្លូវ
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com