ជាតិ
រថយន្ត
រថយន្ដធុនធ្ងន់ ដែលធ្លាប់ត្រូវបានយោធាប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៧០មក
10, May 2021 , 7:39 pm        
រូបភាព
ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ បានផ្លាស់ប្ដូររថយន្ដធុនធ្ងន់ម៉ាករបស់អាមេរិក AM GENERAL ចាប់តាំងពីខែកក្កដា ឆ្នាំ២០២០មក ដោយផ្តើមប្រើរថយន្ដធុនធ្ងន់ដែលជាម៉ាកចិនវិញ។ ហេតុដូចនេះ ទើបយោធាបានលក់ឡានធំចាស់ ទៅឯកជនខ្លះវិញ ហើយក្នុងនោះក្រុមហ៊ុនរថយន្ដស្ទូចមួយ នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានទិញចំនួនពីរគ្រឿង គឺជាប្រភេទ M809 ម៉ូឌែល M813 ផលិតឆ្នាំ១៩៧០។ វាត្រូវបានប្រើប្រាស់ដោយយោធារយៈពេល ៥០ឆ្នាំគត់។ រថយន្ដ AM GENERAL ម៉ូឌែល M813 មានទម្ងន់ ៩៥៣០ គីឡូក្រាម ប្រវែង ៨៨១០ សង់ទីម៉ែត្រ ទទឹង ២៤៩ សង់ទីម៉ែត្រ និងកម្ពស់២៩៧ សង់ទីម៉ែត្រ។ វាដឹកទម្ងន់ បានដល់ ៤៥០០គីឡូក្រាម លើផ្លូវដីពិបាក និងច្រើនជាងពីរដងលើផ្លូវរាប ឬផ្លូវកៅស៊ូ។ វាក៏អាចជិះក្រៅផ្លូវបានដោយម៉ាស៊ីនកម្លាំង ១៨០គីឡូវ៉ាត់ បង្វិលកង់ទាំង៦។

 
ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖
 
 
 
AM GENERAL បានផលិតរថយន្ដធុនធ្ងន់ប្រភេទ M809 ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៨២ សម្រាប់តម្រូវការយោធារប៉ុណ្ណោះ ហើយត្រូវបាននាំចេញទៅជិត៤០ប្រទេស។ ឡានធំប្រភេទនេះ មានម៉ូឌែលផ្សេងៗទៀតដូចជា ម៉ូឌែល M814 (វែងជាង) ម៉ូឌែល M815 (អូសគ្រឿងវែង) ម៉ូឌែល M816 (សន្ទូចស្រាល) ម៉ូឌែល M817 (អាចលើកបែនបាន) ម៉ូឌែល M818 (សណ្ដោងរ៉ឺម៉ក) ម៉ូឌែល M819 (សន្ទូចធ្ងន់) ម៉ូឌែល M820 (បន្ទប់គមនាគមន៍) និងម៉ូឌែល M821 (ដឹកគ្រឿងធ្វើស្ពាន) ជាដើម៕


















 
 

Tag:
 រថយន្ត
 យានយន្ត
 ឡានទ័ព
 យោធា
© រក្សាសិទ្ធិដោយ thmeythmey.com