COVID-19
ជាតិ
គ្រួសារមួយនៅកំពង់ត្រាច មានវិជ្ជមានកូវីដ-១៩ ដល់ទៅ៦នាក់ ក្នុងនោះ៣នាក់ជាទារក និងកុមារ
11, May 2021 , 11:59 am        
រូបភាព
អាជ្ញាធរចុះផ្តល់ស្បៀងដល់ផ្ទះពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងឃុំកំពង់ត្រាចលិច ស្រុកំពង់ត្រាច។ រូបភាព៖ហ្វេសប៊ុករដ្ឋបាលស្រុកកំពង់ត្រាច
អាជ្ញាធរចុះផ្តល់ស្បៀងដល់ផ្ទះពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងឃុំកំពង់ត្រាចលិច ស្រុកំពង់ត្រាច។ រូបភាព៖ហ្វេសប៊ុករដ្ឋបាលស្រុកកំពង់ត្រាច
រដ្ឋបាលខេត្តកំពត បានរកឃើញមនុស្ស៤នាក់ ដែលស្ថិតនៅក្នុងគ្រួសារតែមួយ មានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១០ឧសភា ដែលមានទារក និងកុមារសរុប ៣នាក់ និងស្ត្រីចំណាស់ម្នាក់ជាជីដូនន។ តាមរដ្ឋបាលខេត្តកំពត កន្លងមក ឪពុកម្តាយ របស់កុមារទាំង៣នាក់នេះក៏មានតេស្តវិជ្ជមានកូវីដ-១៩ដែរ មុននឹងត្រូវបានរកឃើញបន្ថែមទៀតលើកូនៗ និងម្តាយ។ អ្នកវិជ្ជមានថ្មី៤នាក់នេះ រស់នៅភូមិភ្នំសាឡី ឃុំកំពង់ត្រាចលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ កន្លងមក

 
តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពត នៅយប់ថ្ងៃទី១០ឧសភា អ្នកវិជ្ជមានកូវីដ-១៩ ដែលទើបរកឃើញនោះ មានទារកអាយុ៥ខែម្នាក់, កុមារាអាយុ២ឆ្នាំ, កុមារីអាយុ៤ឆ្នាំ ។ ១ករណីទៀត ជាស្ត្រីវ័យ៦២ឆ្នាំ គឺជាជីដូនរបស់ទារក និងកុមារទាំង៣នាក់នេះ។ រដ្ឋបាលខេត្តកំពតបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ក្មេងៗទាង៣នាក់ គឺបានឆ្លងពីឪពុកម្តាយ និងជីដូន ដែលរស់នៅភូមិភ្នំសាឡី ឃុំកំពង់ត្រាចលិច ខេត្តកំពត។ 
 
បើតាមរដ្ឋបាលខេត្តកំពត មនុស្ស៥នាក់ទៀត ដែលបានពាក់ព័ន្ធផ្ទាល់ មានកូន កូនប្រសារ និងចៅ នៅក្នុងគ្រួសារនេះ ត្រូវបានណែនាំឱ្យធ្វើចត្តាឡីស័ក ខណៈមនុស្ស១២នាក់ទៀតប៉ះពាល់ប្រយោល ទទួលបានលទ្ធផលអវិជ្ជមានពីការធ្វើតេស្តរហ័ស។ ទោះយ៉ាងណា អ្នកពាក់ព័ន្ធទាំងនេះ ត្រូវបន្តធ្វើចត្តាឡីស័ក និងតាមដានសុខភាពបន្តទៀត៕
 
 
 
 
 

Tag:
 កំពង់ត្រាច
 កំពត
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com