កីឡាអន្តរជាតិ
អន្តរជាតិ
Man City ក្លាយជាជើងឯក EPL រដូវកាលនេះ និងជាលើកទី៣ ក្រោមការដឹកនាំរបស់ Pep
12, May 2021 , 10:02 am        
រូបភាព
Manchester City បានក្លាយជាម្ចាស់ជើងឯកក្របខណ្ឌ Premier League រដូវកាល ២០២០-២១ បន្ទាប់ពី Manchester United ប្រកួតចាញ់ Leicester City ២-១ នៅជំនួបលីគសប្តាហ៍ទី៣៥ នារាត្រីថ្ងៃទី១១ ខែឧសភា។ ក្រោមការដឹកនាំរបស់លោក Pep Guardiola រយៈពេល៤រដូវកាល មេឃខៀវគ្រងជើងឯកលីគកំពូលអង់គ្លេសចំនួន៣លើក។


Man Utd ដែលប្រកួតចាញ់ Leicester ២-១ អស់ឱកាសទៅហើយដើម្បីប្រជែងពានលីគកំពូលអង់គ្លេសរដូវកាលនេះ។ ឆ្លងកាត់ការប្រកួត៣៥លើក ក្រុមលោក Ole Gunnar Solskjær រកបាន៧០ពិន្ទុ តាមពីក្រោមក្រុមមេឃខៀវចំនួន១០ពិន្ទុ ខណៈការប្រកួតនៅដល់៣លើកទៀតប៉ុណ្ណោះ។
 
លោក Pep Guardiola បានជួយ Man City ឈ្នះ Premier League ចំនួន៣លើកហើយគិតទាំងរដូវកាលនេះពោលគឺនៅរដូវកាល ២០១៧១៨, ២០១៨-១៩ និង ២០២០-២១នេះ ក្រោមការដឹកនាំរបស់លោករយៈពេល ៤ រដូវកាល។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញររូបនេះ ខកខានជួយក្រុម១លើកប៉ុណ្ណោះនៅរដូវកាល ២០១៩-២០ ដោយធ្លាក់ទៅលើ Liverpool។
 
ជ័យជម្នះរបស់ Leicester លើក្រុមបិសាចក្រហម បានជួយពួកគេ កក់ក្តៅសម្រាប់កៅអី Champions League រដូវកាលក្រោយ។ ក្រុមរហស្សនាមកញ្ជ្រោង កើនដល់៦៦ពិន្ទុ ពីការប្រកួត៣៦លើក ស្ថិតនៅចំណាត់ថ្នាក់ទី៣ក្នុងតារាងលីគកំពូលអង់គ្លេស ដោយនាំមុខក្រុមលេខ៤ Chelsea ដែលទើបប្រកួត៣៥លើក ចំនួន ២ពិន្ទុ និងលេខ៥ West Ham United ៨ពិន្ទុ៕
 

Tag:
 Premier League
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com