COVID-19
ជាតិ
COVID-19 ១៥២ករណីថ្មីនៅភ្នំពេញ ជាចំនួនឆ្លងទាបបំផុតបើគិតចាប់តាំងពីចូលឆ្នាំខ្មែរមក
13, May 2021 , 4:59 pm        
រូបភាព
មនុស្សចំនួន១៥២នាក់បន្ថែមទៀតត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ដែលជាតួលេខឆ្លងតិចបំផុត ចាប់តាំងពីចូលឆ្នាំខ្មែរមក។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានឱ្យដឹងទៀតថា ទារក និងកុមារអាយុក្រោម១៥ឆ្នាំ សរុប២៣នាក់ ស្ថិតក្នុងចំណោមអ្នកឆ្លងថ្មីទាំងនេះ។

 
រដ្ឋបាល រាជធានីភ្នំពេញបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៥២នាក់បន្ថែមទៀត នៅថ្ងៃទី១២ ខែឧសភា ដែលជាចំនួនឆ្លងតិចបំផុតចាប់តាំងពីថ្ងៃទី១៤មេសា ដែលជាថ្ងៃចូលឆ្នាំខ្មែរមក។ 
 
តាមរដ្ឋបាលរាជធានីភ្នំពេញ ក្នុងចំណោមអ្នកឆ្លងទាំង ១៥២នាក់នោះ មានទារក និងកុមារដែលមានអាយុក្រោម១៥ឆ្នាំ សរុប២៣នាក់។ អ្នកវិជ្ជមានដែលត្រូវបានរកឃើញនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១២ឧសភានោះ មានដូចជាកងកម្លាំងប្រដាប់អាវុធ, មន្ត្រីក្រសួងផែនការ, មន្ត្រីក្រសួងសុខាភិបាល, អាជីរករ, កម្មករសំណង់, កម្មកររោងចក្រ, អ្នករត់ម៉ូតូកង់បី ,បុគ្គលិកផ្នែកអនាម័យ និងបុគ្គលិកក្រុមហ៊ុនឯកផងដែរ។ នេះបើមានសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
 
តាមរបាយការណ៍ដដែល ខណ្ឌដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនជាងគេ គឺខណ្ឌច្បារអំពៅ ត្រូវបានរកឃើញថាមានអ្នកឆ្លងច្រើនជាងគេ បន្ទាប់មកខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ ខណ្ឌមានជ័យ ខណ្ឌ៧មករា ខណ្ឌកំបូល ខណ្ឌឫស្សីកែវ ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌចំការមន។ 
 
កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប២១១៤១នាក់ហើយ ដោយករណីនាំចូលមាន៦០៦ករណី។ ចំណែកអ្នកជាសះស្បើយ៩៥១៩នាក់ ខណៈអ្នកស្លាប់កើនដល់ ១៤២នាក់៕ 
 

Tag:
 ភ្នំពេញ
 វិជ្ជមាន
 ទារក
 កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com