ជាតិ
ព្រះករុណា ព្រះមហាក្សត្រ ចម្រើនព្រះជន្មគម្រប់៦៨ យាងចូល៦៩ព្រះវស្សា
14, May 2021 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងចម្រើនព្រះជន្មគម្រប់៦៨ យាងចូល៦៩ព្រះវស្សា នាថ្ងៃសុក្រ ២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

 
 
 
ខាងក្រោម នេះ ជា ព្រះរាជ ជីវប្រវត្តិ សង្ខេប របស់ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី
 
-១៩៥៩-១៩៦២ - សិក្សានៅសាលាបឋមសិក្សា នរោត្តម វិទ្យាល័យ ដេកាត ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 
-១៩៦២-១៩៦៧ - សិក្សានៅសាលាបឋមសិក្សា និងមធ្យមសិក្សា នៅ វិទ្យាល័យប្រាគ (ឆេកូស្លូវ៉ាគី)
 
-១៩៦៧-១៩៧១ - សិក្សាផ្នែកសិល្បៈ របាំ -តូរ្យតន្ត្រី - ល្ខោន នៅ វិទ្យាស្ថាន អភិរក្សជាតិប្រាគ
 
-១៩៧០ - មធ្យមសិក្សាប័ត្រនៅប្រាគ (និទ្ទេសល្អណាស់)
 
-១៩៧១ - ជ័យលាភីលេខ១ផ្នែករបាំបុរាណនៅវិទ្យាស្ថានអភិរក្សជាតិប្រាគ
 
-១៩៧១-១៩៧៥ - សិក្សានៅសកលវិទ្យាល័យបណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីប្រាគ
 
-១៩៧៥ - បរិញ្ញាប័ត្រជាន់ខ្ពស់នៃបណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីប្រាគ
 
-១៩៧៥ - ព្រះរាជនិពន្ធនិក្ខេបបទស្តីពីទស្សនៈ និងការគ្រប់គ្រងសាលាសិល្បៈនៅកម្ពុជា
 
-១៩៧៥-១៩៧៦ - ឧត្តមសិក្សាខាងផ្នែកភាពយន្តនៅសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យ កូរ៉េ ( កូរ៉េខាងជើង )
 
-១៩៧៦-១៩៧៩ - ជាប់ក្រោមការឃុំឃាំងរបស់ខ្មែរក្រហមជាមួយព្រះវរាជបិតា និងព្រះវររាជមាតា និងព្រះអនុជសម្តេច នរោត្តម នរិន្ទ្រៈពង្ស
 
-១៩៧៩-១៩៨០ - ព្រះលេខាផ្ទាល់ ព្រះវររាជបិតា ក្នុងពេល ព្រះអង្គគង់ប្រថាប់ នៅសាធារណរដ្ឋ ប្រជាមានិត ចិន
 
-១៩៨១-២០០០ - សាស្ត្រាចារ្យផ្នែករបាំបុរាណ និងផ្នែកគរុកោសល្យសិល្បៈនៅវិទ្យាស្ថានអភិរក្ស Marius  Petipa, Gabriel Faure និង W.A.Mozart នៅក្រុងប៉ារីស
 
-១៩៨៤-១៩៨៨ - ប្រធានសមាគមរបាំខ្មែរនៅប្រទេសបារាំង និងជាអគ្គនាយក និងជានាយកសិល្បៈនៃក្រុមរបាំបាឡេ “DEVA” ។
 
-១៩៨៨-១៩៩៣ - អគ្គនាយក និងជានាយកសិល្បៈនៃសាជីវកម្ម ខេមរភូមិន្ទ ភាពយន្ត “ ខេមរា ភាពយន្ត ”។ ព្រះករុណានរោត្តម សីហមុនី ទ្រង់បានបង្កើតស្នាព្រះហស្ថ នូវខ្សែភាពយន្ត របាំបាលេចំនួនពីរ រឿង១.” សុបិន្ត ” ២. “ ធាតុទាំង៤” ។
 
-១៩៩២-១៩៩៣ - ជ្រើសតាំងជាឯកច្ឆន្ទ ជាតំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា
 
-១៩៩៣-២០០៤ - ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូ
 
-២០០៤ - សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃបណ្តាប្រទេសនិយាយភាសាបារាំង (Organisation Internationale de la Francophonie)
 
-ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ១៩៩៤ - ព្រះមហាក្សត្រប្រោសប្រទានដំឡើងព្រះគោរម្យងារជាសម្តេចក្រុមឃុន
 
- ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០០៣ - ព្រះមហាក្សត្រប្រោសប្រទានតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
 
-ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០០៤ - ព្រះមហាក្សត្រប្រោសប្រទានតម្លើង ព្រះគោរម្យងារជាសម្តេចព្រះបរមនាថ
 
 -ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០០៤ - ព្រះអង្គ ត្រូវបាន សមាជិក ក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសរើស ជា ឯកច្ឆន្ទ ជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
 
-ថ្ងៃទី ២៩ តុលា ២០០៤ - ឡើងគ្រងរាជសម្បត្តិ បន្តពីសម្តេច ព្រះវររាជបិតា នរោត្តម សីហនុ ៕
 
 

Tag:
 ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com