ជាតិ
សេដ្ឋកិច្ច
កម្ពុជា ទទួលភ្ញៀវទេសចរបទេសបានត្រឹមជាង ៧ម៉ឺននាក់ ក្នុងត្រីមាសទី១
14, May 2021 , 8:59 pm        
រូបភាព
ភ្ញៀវទេសចរដើរកម្សាន្តអង្គរវត្ត អំឡុងពេលបុណ្យចូលឆ្នាំចិន កាលពីខែកុម្ភៈ ឆ្នាំ២០២១។ រូបថត៖ អ៊ីសា រ៉ហានី
ភ្ញៀវទេសចរដើរកម្សាន្តអង្គរវត្ត អំឡុងពេលបុណ្យចូលឆ្នាំចិន កាលពីខែកុម្ភៈ ឆ្នាំ២០២១។ រូបថត៖ អ៊ីសា រ៉ហានី
ភ្នំពេញ៖ ព្រោះតែភាពបន្លាយពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ពាសពេញពិភពលោក បានធ្វើឱ្យចំនួនភ្ញៀវទេសបរទេស ដែលមកកម្សាន្តនៅកម្ពុជា ធា្លក់ចុះរហូតដល់ជិត៩៤ភាគរយ នៅក្នុងត្រីមាសទី១ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១  កម្ពុជា ទទួលបានភ្ញៀវទេសចរបទេសត្រឹម ៧០,៩០២នាក់ ប៉ុណ្ណោះ។

 
របាយការណ៍ពីក្រសួងទេសចរណ៍ដែលចេញផ្សាយកាលពីថ្ងៃទី ១៣ឧសភា បានបញ្ជាក់ថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១កន្លងមក ភ្ញៀវបរទេសជាង៧ម៉ឺននាក់ ដែលមកកម្សាន្តនៅកម្ពុជា មាន៣៣,៥៣៥នាក់ បានធ្វើដំណើរតាមផ្លូវអាកាស(ស្មើនឹងជាង៤៧ភាគរយនៃចំណែកទីផ្សារសរុប)  និងភ្ញៀវទេសចរបរទេស ចំនួន៣៧, ៣៦៦នាក់ទៀត (ស្មើនឹង៥២,៧ ភាគរយ) បានធ្វើដំណើរតាមផ្លូវគោក។
 
សម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្តកម្ពុជា នៅក្នុងអំឡុងរាលត្បាតជំងឺកូវីដ-១៩ គឺជនជាតិថៃ ជាប់លំដាប់លេខមួយ ខណៈអ្នកទេសចរចិនបានធ្លាក់មកនៅលំដាប់លេខ២វិញ ។ ក្រៅពីនេះមានជនជាតិវៀតណាម ឥណ្ឌូនេស៊ី កូរ៉េ អាមេរិក តៃវ៉ាន់ ម៉ាលេស៊ី ជប៉ុន និងជនជាតិបារាំងជាដើម។ 
 
បើរបាការណ៍របស់ក្រសួងទេសចរណ៍ កាលពី ឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុប ១,៣០៦,១៤៣នាក់ ធ្លាក់ចុះ៨០,២ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មានរហូតដល់ ៦,៦១០,៥៩២ នាក់៕
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com