កំណាព្យ
ជាតិ
ផ្តើមមានភ្ញៀវ ផ្តើមមានក្តីសង្ឃឹម!
17, May 2021 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
កំណាព្យ ប៉ាកកាខ្មៅ បទ ពាក្យ៧



បាយ័នអង្គរឈរសង្ឃឹម តាព្រហ្មញញឹមចាំមេត្រី
បាគងបាពួនបន្ទាយស្រី លានជល់ដំរីក្រៀមក្រំចិត្ត។
 
លលៃអកយំភ្នំបាខែង ច្រើនខែចម្បែងខ្វះអ្នកស្និទ្ធ
នាគព័ន្ធនឹកពេកទ្រូងក្រៀមស្វិត ព្រះខ័នខកចិត្តត្បិតភ្ញៀវឃ្លាត។
 
បារាយណ៍ទឹកថ្លាថានឹកណាស់ នឹកភ្ញៀវក្មេងចាស់ជុំមិត្តញាតិ
ព្រោះតែកូវីដភ្ញៀវឆ្ងាយឃ្លាត រោគកាចពិឃាតគ្រប់វិស័យ។
 
Guide ស្រក់ទឹកភ្នែកស្រែកសុំរស់ ចំណូលធ្លាប់ខ្ពស់ស្ទើរដាច់យ៉ៃ
បានគ្រប់ហើយព្រឹកនឹកគិតថ្ងៃ កង់បីលើកដៃថាដាច់ដែរ។
 
តាក់ស៊ីស្ងួតមាត់ភ្លាត់ភ្លេចភ្លឹក ទូទាត់លុយទឹកស្ទើរបាយខែ
អ្នកនៅ Office ខ្សត់ណាស់ដែរ ព្រោះតែប្រាក់ខែមិនដូចដើម។
 
សង្ឃឹមស្ថានការណ៍បានគ្រាន់ឆាប់ គ្រប់គ្នាលែងយ៉ាប់មានដង្ហើម
អូតែលចាប់បើកហាងចាប់ផ្តើម គ្រប់គ្នាអាចផ្សើមផ្តើមជីវិត៕
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com