ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាជ្ញាធរគ្រប់គ្រងភ្លើងឆេះព្រៃនៅបឹងពារាំង បានសឹងទាំងស្រុង ក្រោយប្រើពេល៥ថ្ងៃ
18, May 2021 , 5:17 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក សៀង ណាំ តំណាងរាស្ត្រខេត្តសៀមរាប
រូបភាពពីហ្វេសប៊ុកលោក សៀង ណាំ តំណាងរាស្ត្រខេត្តសៀមរាប
ដោយ: ថ្មីៗ
សៀមរាប៖ គិតត្រឹមថ្ងៃទី១៨ ខែឧសភា នេះ គឺមានរយៈពេលប្រមាណ៥ថ្ងៃមកហើយ ដែលភ្លើងបានឆេះព្រៃលិចទឹកនៅបឹងពារាំង ដែលស្ថិតនៅខាងត្បូងក្រុងសៀមរាប។ អាជ្ញាធរបានគ្រប់គ្រងស្ថានការណ៍បានស្ទើរទាំងស្រុងហើយ ដោយក្នុងនោះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជាង១០គ្រឿងសម្រាប់ប្រតិបត្តិការ។ អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ព្រៃលិចទឹកប្រមាណ៨ហិកតា ដែលរងការខូចខាតនៅក្នុងហេតុការណ៍នេះ។


ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ គឺអ្នកនាង អ៊ីសា រ៉ហានី ជាមួយលោក នួន ពុទ្ធារ៉ា ដូចតទៅ៖
 



 
បើតាមការបញ្ជាក់ពីលោកអភិបាលក្រុងសៀមរាប អាជ្ញាធរបានក្ដាប់មូលហេតុនៃការឆេះព្រៃនេះបានហើយ តែលោកសុំមិនធ្វើអត្ថាធិប្បាយ ដោយទុកឱ្យអ្នកជំនាញធ្វើការបន្ត។ 


 
កាលពីឆ្នាំទៅ ហេតុការណ៍ដូចគ្នានេះបានកើតឡើងនៅតំបន់ខាងកើតបឹងពារាំង ដែលបណ្ដាលឱ្យឆេះព្រៃប្រមាណ៨ហិកតាផងដែរ។ យ៉ាងណា មួយឆ្នាំកន្លងមក ព្រៃទាំងនោះបានលូតលាស់ធំធាត់ដូចធម្មតាឡើងវិញ។ នេះជាការបញ្ជាក់របស់លោក នួន ពុទ្ធារ៉ា។
 
លោកអភិបាលក្រុងបានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវមានស្មារតីចូលរួមជាមួយអាជ្ញាធរ ដើម្បីទប់ស្កាត់ និងថែរក្សាធនធានធម្មជាតិនៅតំបន់ព្រៃលិចទឹកនានាក្នុងក្រុងសៀមរាប។ ដ្បិតថា ធនធានធម្មជាតិទាំងនោះ មានសារប្រយោជន៍ច្រើនដល់ប្រព័ន្ធជីវៈចម្រុះ ហើយប្រព័ន្ធជីវៈចម្រុះទាំងនោះ នឹងផ្តល់សារប្រយោជន៍ដ៏ច្រើនលើសលុបដល់ជីវិតរស់នៅរបស់មនុស្ស៕










 
 
 
 
 
 
 

Tag:
 ភ្លើងឆេះព្រៃ
  បឹងពារាំង
© រក្សាសិទ្ធិដោយ thmeythmey.com