កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ បែលហ្ស៊ិក ជាក្រុមរឹងមាំជាងគេក្នុងពូល B
19, May 2021 , 8:59 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក មានលោក Roberto Martínez ជាគ្រូបង្វឹកចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ មក។ បែលហ្ស៊ិក ដែលមានរហស្សនាមបិសាចក្រហម ជាក្រុមដ៏រឹងមាំបំផុតមួយនៅអឺរ៉ុប និងមានចំណាត់ថ្នាក់ទី១ពិភពលោក (FIFA Ranking) នាពេលបច្ចុប្បន្ន។ យ៉ាងណា បែលហ្ស៊ិក មិនធ្លាប់ឈ្នះជើងឯកពានរង្វាន់ធំៗឡើយ។ សម្រាប់ក្របខណ្ឌអ៊ឺរ៉ុប ពួកគេទទួលបានត្រឹមរងជើងឯកម្តងនៅឆ្នាំ១៩៨០។



សារព័ត៌មានថ្មីៗ សូមណែនាំឈ្មោះកីឡាករទាំង២៦នាក់របស់ក្រុមជម្រើសជាតិបែលហ្ស៊ិក ដែលត្រូវប៉ះ ដាណឺម៉ាក ហ្វាំងឡង់ និងរុស្ស៊ីក្នុងពូល B ដូចខាងក្រោម៖


 
អ្នកចាំទី:
Thibaut Courtois (Real Madrid), Simon Mignolet (Club Brugge) និង Mats Selz (Strasbourg)
ខ្សែការពារ:
Toby Alderweireld (Tottenham ), Dedryck Boyata (Herta Berlin), Jason Denayer (Lyon), Thomas Vermaelen (Vissel Kobe) និង Jan Vertonghen (Benfica)
ខ្សែបម្រើ:
Timothy Castagne (Leicester City), Nacer Chadli (İstanbul Başakşehir), Yannick Carrasco (Atlético de Madrid), Kevin De Bruyne (Manchester City), Leander Dendoncker (Wolves), Thorgan Hazard (Dortmund), Thomas Meunier (Dortmund), Dennis Praet (Leicester City), Youri Tielemans (Leicester City), Hans Vanaken (Club Brugge) និង Axel Witsel (Dortmund)
 
ខ្សែប្រយុទ្ធ:
Michy Batshuayi (Crystal Palace), Christian Benteke (Crystal Palace), Jérémy Doku (Rennes), Eden Hazard (Real Madrid), Romelu Lukaku (Inter Milan), Dries Mertens (Napoli) និង Leandro Trossard (Brighton)
បែលហ្ស៊ិក ក៏មានកីឡាករបម្រុង១១នាក់ផងដែរដែលរួមមាន៖ 
Thomas Kaminski (Blackburn), Brandon Mechele (Club Brugge), Zinho Vanheusden (Standard Liège), Jordan Lukaku (Antwerp), Thomas Foket (Reims), Albert Sambi Lokonga (Anderlecht), Adnan Januzaj (Real Sociedad), Brayn Heynen (Genk), Alexis Saelemaekers (AC Milan), Yari Verschaeren (Anderlecht) និង Charles De Ketelaere (Club Brugge)៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com