កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយអវត្តមាន២ឆ្នាំ Muller និង Hummels ជាប់ជម្រើសជាតិអាល្លឺម៉ង់វិញ សម្រាប់ពាន Euro 2020
21, May 2021 , 8:29 am        
រូបភាព
ដោយ៖ជា យូគៀង

កីឡាករខ្សែបម្រើ Thomas Muller របស់ក្រុម Bayern Munich និងកីឡាករខ្សែការពារ Mats Hummels របស់ក្រុម Borussia Dortmund ត្រូវបានលោក Joachim Low បញ្ចូលឈ្មោះក្នុងបញ្ជីជម្រើសជាតិ អាល្លឺម៉ង់ឡើងវិញសម្រាប់ប្រកួត UEFA Euro 2020 នាពេលខាងមុខ។ អ្នកទាំងពីរ បង្ហាញក្ដីរីករាយ ចំពោះការជាប់ឈ្មោះលើកនេះ។



លោក Joachim Low គ្រូដឹកនាំឥន្ទ្រីដែកអាល្លឺម៉ង់ រំពឹងថាការវិលត្រលប់របស់ Thomas Muller និង Mats Hummels នឹងជួយឱ្យក្រុមជម្រើសជាតិអាល្លឹម៉ង់កាន់តែខ្លាំងក្លាដូចកាលមុន។ Muller និង Hummels អវត្តមានពីក្រុមជម្រើសជាតិតាំងពីឆ្នាំ២០១៨ មក។ 
 
ក្រោយការប្រកាសសមាសភាពក្រុម កីឡាករ Muller បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា ត្រលប់មកវិញម្តងទៀត ខណៈ Hummels ក៏បានបង្ហាញពីចំណាប់អារម្មណ៍ដែរថា ពិតជាសប្បាយរីករាយដោយបានត្រលប់មកវិញ ហើយក៏ត្រៀមខ្លួនរួចរាល់សម្រាប់ទំព័ថ្មី។ 
 
ចំណែកលោក Low ចាត់ទុក Hummels ជាខ្សែការពារមួយដ៏ល្អសម្រាប់អាល្លឺម៉ង ព្រោះរូបគេអាចការពារ ព្រមទាំងរំខានគូប្រកួតបានយ៉ាងល្អ ហើយនាំបទពិសោធន៍ល្អដល់ក្រុមទាំងមូលផងដែរ។


 
សមាសភាពក្រុមជម្រើសជាតិអាល្លឹម៉ង់កីឡាករទាំង២៦រូប ដែលត្រូវចូលរួមព្រឹត្តិការណ៍ UEFA Euro 2020 មាន៖
អ្នកចាំទី៖ Manuel Neuer (Bayern Munich), Kevin Trapp (Eintracht Frankfurt), Bernd Leno (Arsenal)
 
ខ្សែការពារ៖ Antonio Rüdiger (Chelsea), Mats Hummels (Borussia Dortmund), Matthias Ginter (Borussia Mönchengladbach), Niklas Süle (Bayern Munich), Emre Can (Borussia Dortmund), Lukas Klostermann (Leipzig), Robin Gosens (Atalanta), Robin Koch (Leeds), Christian Günter (Freiburg), Marcel Halstenberg (Leipzig)
 
ខ្សែបម្រើ៖ Joshua Kimmich (Bayern Munich), lkay Gündoan (Manchester City), Thomas Müller (Bayern Munich), Kai Havertz (Chelsea), Toni Kroos (Real Madrid), Leon Goretzka (Bayern Munich), Jonas Hofmann (Borussia Mönchengladbach), Florian Neuhaus (Borussia Mönchengladbach)
 
ខ្សែប្រយុទ្ធ៖ Serge Gnabry (Bayern Munich), Leroy Sane (Bayern Munich), Jamal Musiala (Bayern Munich), Kevin Volland (Monaco), Timo Werner (Chelsea)៕
 
 

Tag:
 Thomas Muller
  Mats Hummels
  Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com