COVID-19
ជាតិ
ខេត្តសៀមរាប បន្តវិធានការរដ្ឋបាល រហូតដល់ថ្ងៃទី៤ មិថុនា
21, May 2021 , 6:29 pm        
រូបភាព
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចអនុវត្តន៍វិធានការរដ្ឋបាល នៃបំរាមគោចរក្នុងក្រុងសៀមរាប រយៈពេល២សប្ដាហ៍បន្ថែមទៀត។ ការបន្ថែមថេរវេលានេះ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។

 
យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តនារសៀលថ្ងៃទី២១ ឧសភា ការអនុវត្តវិធានការរដ្ឋបាលបម្រាមគោចរនៅពេលយប់ បន្ថែម២សប្ដាហ៍ទៀតនេះ រហូតដល់ថ្ងៃទី៤ មិថុនា។ 
 
សូមរំលឹកថា អាជ្ញាធរខេត្តសៀមរាប បានចេញនូវវិធានការរដ្ឋបាលចាប់ពីថ្ងៃទី១០ ខែមេសា មក ដោយក្នុងនោះរាល់បានផ្អាករាល់អាជីវកម្មតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ -ល-ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ភ្លឺ តែអាជីវកម្មទាំងនោះអាចលក់ជាការវេចខ្ចប់បាន។ ផ្អាករាល់ការជួបជុំនានា ក្រៅពីការជួបជុំជាលក្ខណៈគ្រួសារ ពិធីបុណ្យសព ការជួបជុំបុគ្គលិកសុខាភិបាល ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងការជួបជុំមនុស្សដែលមានការចាំបាច់ក្នុងករណីមួយចំនួន។
 
គិតត្រឹមថ្ងៃទី២០ ឧសភា  ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨៤នាក់ ក្នុងនោះ ៣៦នាក់បានសះស្បើយ,២នាក់បានស្លាប់  និង៤៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com