កីឡាអន្តរជាតិ
អន្តរជាតិ
La Liga៖ AT Madrid លើកពានលើកដំបូងក្នុងពេល៧ឆ្នាំ ឬ Real Madrid អាចការពារជើងឯក?
22, May 2021 , 7:11 pm        
រូបភាព
ដោយ៖ជា យូគៀង

រាត្រីថ្ងៃទី២២ ខែឧសភា ជាយប់កាត់សេចក្តីរវាងក្រុម Real Madrid និងក្រុម Atletico Madrid ក្នុងការប្រជែងពានលីគកំពូលអេស្ប៉ាញ La Liga ។ ក្រុម Real Madrid ត្រូវស្វាគមន៍ក្រុម Villareal ចំណែកក្រុម Atletico Madrid ត្រូវជាភ្ញៀវរបស់ក្រុម Real Valladolid ។ ការប្រកួតនឹងត្រូវចាប់ផ្តើមនៅវេលាម៉ោង១១:០០ យប់នេះ ។



នរណាលើកពាន La Liga ប្រចាំរដូវកាល ២០២០-២០២១ នេះ? ក្រុម Atletico Madrid កំពុងឈរលេខមួយបណ្ដោះអាសន្ន ដោយក្នុងចំណោម៣៧ប្រកួត ឈ្នះ២៥ ស្មើ៨ និងចាញ់៤ មាន៨៣ពិន្ទុ។ ឈរនៅលេខពីរ គឺក្រុមអធិរាជស Real Madrid ដែលមាន៨១ពិន្ទុក្នុងចំណោម៣៧ប្រកួតក្នុងរដូវកាលនេះ។ Real Madrid ឈ្នះ២៤ ស្មើ៩ និងចាញ់៤។ Real Madrid ជាក្រុមជើងឯករដូវកាលមុន។
 
AT Madrid ហាក់មានភាពងាយស្រួលជាង ដោយត្រូវទៅផ្ទះ Real Valladolid ចំណែក Real Madrid ទំនងជាពិបាក ព្រោះត្រូវស្វាគមន៍ Villarreal ។ ឯអ្នកមានបុណ្យ Barcelona ឈរលេខបី ទៅលេងបង្រ្គប់កិច្ចនៅផ្ទះ Eibar ។
 
គិតចាប់បីឆ្នាំ ២០១០ មកដល់ពេលនេះក្រុម Atletico Madrid ទើបតែឈ្នះពាន La Liga បានចំនួន១លើកតែប៉ុណ្ណោះគឺនៅឆ្នាំ២០១៤។ ចំណែក Real Madrid ឈ្នះពានរង្វាន់នេះ៣លើក ចំណែក Barcelona ឈ្នះ៦លើក៕  
 
 

Tag:
 La Liga Santander
  Real Madrid
  Atletico Madrid
© រក្សាសិទ្ធិដោយ thmeythmey.com