ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រុក្ខជាតិ ជន្លង់ ជា​ថ្នាំ​ជួយ​សម្រួល​ស្ត្រី​ពេល​សម្រាលកូន​
23, May 2021 , 6:59 am        
រូបភាព
រុក្ខជាតិ ជន្លង់ គឺជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង មាន​សណ្ឋាន​ជាវ​ល្លិ​វា​ឡើងទ្រើង​។ រុក្ខជាតិ​នេះ​ប្រហែល​មាន​ដើមកំណើត ក្នុងប្រទេស​ឥណ្ឌា ហើយ​គេ​និយម​ដាំ​គ្រប់​ប្រទេស​ក្ដៅ​។ រុក្ខជាតិ​ប្រភេទ​នេះ គេ​អាច​យក​ធ្វើ​គ្រឿង​បន្លែ​សម្រាប់​ម្ហូប​ស្ងោរ ឬ​ឆា​។​ល​។ ចំណែក​គ្រាប់​របស់​រុក្ខជាតិ​នេះ​មាន​ទឹកដម​ម្យ៉ាង​ពណ៌​ក្រហម សម្រាប់​ដាក់​នំ​ឲ្យ​មាន​ពណ៌​ល្អ​។ ដោយឡែក គ្រូ​ផ្សំ​ថ្នាំ គេ​យក​ទឹកដម​នេះ ផ្សំ​ជា​ថ្នាំ​សម្រាប់​ដាក់​ភ្នែក​។ ស្រុក​ខ្មែរ​យើង ប្រជាជន​តាម​ស្រុកចំការ គេ​តែង​ស្ងោរ​ដើម​ជន្លង់​ឲ្យ​ក្មេងៗ ផឹក​កុំ​ឲ្យ​ទល់លាមក ឬមួយ​ស្ត្រី​កំពុង​សម្រាលកូន ដើម្បី​ឲ្យ​កូន​ឆាប់​សម្រាប់​កូន និង​ជួយ​ស្ត្រី​ជា​ម្ដាយ​៕

 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com