ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធី​៣​យ៉ាង​ដែល​ធ្វើ​អោយ​បុរស​អា​អាច​មាន​កូន​វិញ​បាន​
25, May 2021 , 10:29 pm        
រូបភាព
​ប្រមាណ​ជា​១៥​ភាគរយ​នៃ​គូ​ស្វាមីភរិយា​មិន​អាច​មាន​កូន​បាន​។ នេះ​មានន័យ​ថា​ពួកគេ មិន​អាច​មាន​កូន​បាន​ទោះបីជា​ពួកគេ​មានការ​រួមភេទ​ញឹកញាប់​ដោយ​មិន​បាន​ការពារ ឬ យូរ​ជាង​មួយឆ្នាំ​។​

 
​ពាក់កណ្តាល​នៃ​គូ​ស្វាមីភរិយា​ដែល​គ្មាន​កូន​គឺ​មកពី​បុរស​។ គ្មាន​កូន​លើ​បុរស​គឺ​ដោយសារ​តែ​ការផលិត​មេ​ជីវិត​ឈ្មោល​ទាប​ពេក មេ​ជីវិត​ឈ្មោល​មិន​ធ្វើ​ចលនា ឬ​ស្ទះផ្លូវ​នៃ​មេ​ជីវិត​ឈ្មោល​។ ការ​មាន​ជំងឺ ការ​របួស បញ្ហា​សុខភាព​រ៉ាំរ៉ៃ ជម្រើស​នៃ​របៀប​រស់នៅ និង​កត្តា​ផ្សេងទៀត​អាច​ដើរ​តួនាទី​មួយ​ដែល​បណ្តាល​អោយ​គ្មាន​កូន​លើ​បុរស​។ មិន​អាច​មាន​កូន​អាចជា​ភាព​តានតឹង ប៉ុន្តែ​មាន​ការព្យាបាល​មួយចំនួន​លើ​ការ​គ្មាន​កូន​របស់​បុរស​បាន​។ មាន​ជំហាន​មួយ​ចំនួន​អ្នក​អាច​យកទៅ​អនុវត្ត​នៅ​ឯ​ផ្ទះ​ដើម្បី​បង្កើន​ឱកាស​របស់​អ្នក​ក្នុង​ការសម្រេចបាន​នូវ​ការ​មាន​ផ្ទៃពោះ​បាន​៖
 
  • បង្កើន​ការ​រូ​ម​ភេទ​អោយមាន​ញឹកញាប់ រួមភេទ​ជា​រៀងរាល់ថ្ងៃ ឬ​នៅ​ជុំវិញ​ពេលវេលា​នៃ​ការបញ្ចេញ​ស៊ុត​របស់​ស្ត្រី​(ovulation) អាច​បង្កើន​ឱកាស​របស់​អ្នក​ក្នុង​ការ​មាន​ផ្ទៃពោះ​។ ទោះជា​យ៉ាងណា​ការបញ្ចេញ​ទឹកកាម​(ejaculating)​ញឹកញាប់​ពេក​អាច​បន្ថយ​ចំនួន​មេ​ជីវិត​ឈ្មោល​របស់​អ្នក​។​
  • រួមភេទ​នៅពេលដែល​ការបង្ក​កំណើត​បាន ស្ត្រី​ម្នាក់​អាច​មាន​ផ្ទៃពោះ​ក្នុងអំឡុងពេល​នៃ​ការបញ្ចេញ​ស៊ុត​(ovulation) ដែល​កើតឡើង​នៅក្នុង​ពេល​ពាក់កណ្តាល នៃ​វដ្ត​រដូវ​។ ជាទូទៅ​ក្រុម​អ្នកជំនាញ​បាន​ផ្តល់​អនុសាសន៍​អោយ​មាន​ការ​រួមភេទ ជា​រៀង​រាល់​ពីរ​ថ្ងៃ​នៅ​ជុំវិញ​ពេលវេលា​ថ្ងៃ​បញ្ចេញ​ស៊ុត​(ovulation)​។ នេះ​នឹង ធានាបាន​នូវ​មេ​ជីវិត​ឈ្មោល​នោះ​ដែល​អាច​រស់នៅ​ច្រើន​ថ្ងៃ​ពេលដែល​ការ​មាន​ផ្ទៃពោះ​អាច​កើតមាន​បាន​។​
  • ចៀសវាង​ការប្រើ​ប្រេង​រំអិល  ផលិតផល​មួយចំនួន​ដូចជា Astroglide ឬ Y K Jelly និង​ទឹកមាត់​ត្រូវ​បាន​បង្ហាញថា​អាច​កាត់បន្ថយ​ចលនា​នៃ​មេ​ជីវិត​ឈ្មោល​។ សូម​សួរ​គ្រូពេទ្យ​របស់​អ្នក​អំពី​ប្រេងរំអិល​ដែលមាន​សុ​វត្ថ​ភាព​ដល់​មេ​ជីវិត​ឈ្មោល​របស់​អ្នក​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com