កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូអង់គ្លេស បង្ហាញកីឡាករបណ្ដោះអាសន្ន៣៣នាក់ មុនប្រកាសផ្លូវការ ក្រោយUCLនិងUELបញ្ចប់
26, May 2021 , 8:29 am        
រូបភាព
លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស នៅថ្ងៃទី២៥ ខែឧសភា បានបង្ហាញឈ្មោះកីឡាករបណ្ដោះអាសន្ន៣៣នាក់សិន មុនប្រកាសជាផ្លូវការនៅដើមខែមិថុនាខាងមុខ សម្រាប់ពានរង្វាន់ Euro 2020។ មូលហេតុដែលគ្រូបង្វឹករូបនេះ សម្រេចពន្យារពេលប្រកាសសមាសភាពកីឡាករនេះ គឺរង់ចាំមើលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League និង Champions League បញ្ចប់សិន។

 
ការសម្រេចចិត្តនេះ ដោយសារលោក Southgate ត្រូវពិចារណាលើការរងរបួសពីសំណាក់កីឡាករសំខាន់ៗមួយចំនួនផងដែរ រួមមាន Harry Maguire ខ្សែការពារកណ្តាលក្រុម Manchester United និងអ្នកចាំទី Nick Pope របស់ Burnley។ អ្នកទាំងពីរសុទ្ធតែរងរបួសក្នុងការប្រកួតលីគ នៅកៀកថ្ងៃបិទបញ្ចប់រដូវកាល។
 
អ្វីដែលជាបញ្ហាលំបាកសម្រាប់គ្រូបង្វឹក វ័យ៥០ឆ្នាំរូបនេះ ដោយសារក្រុមនៅ Premier League ដល់ទៅ៣ ដែលសម្បូទៅដោយកីឡាករសញ្ជាតិអង់គ្លេសត្រូវលេងវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបនៅចុងសប្តាហ៍នេះ។
 
Manchester United នឹងត្រូវតតាំងជាមួយ Villarreal ដើម្បីដណ្តើមពាន Europa League នៅវគ្គផ្តាច់ព្រ័ត្រ នារាត្រីថ្ងៃទី២៧ ខែឧសភា ខណៈ Manchester City ត្រូវប្រជែងជាមួយ Chelsea នៅវគ្គផ្តាច់ព្រ័ត្រ Champions League នៅ២ថ្ងៃបន្ទាប់។
 
បើតាមគម្រោងលោក Southgate នឹងប្រកាសសមាសភាពកីឡាករ ២៦រូប ចុងក្រោយនៅថ្ងៃទី១ ខែមិថុនា មុនពេលក្រុមរហស្សនាមតោកំណាចនេះ ត្រូវប្រកួតមិត្តភាពជាមួយអូទ្រីសនៅថ្ងៃទី២ ខែមិថុនា និងរ៉ូម៉ានីនៅ៤ថ្ងៃបន្ទាប់ ។ ដ្បិតមិនទាន់ប្រកាសជាផ្លូវការក្តី តែគ្រូជម្រើសជាតិអង់គ្លេសរូបនេះ ឆ្លៀតបង្ហាញឈ្មោះកីឡាករ៣៣នាក់បណ្ដោះអាសន្ន សម្រាប់ពានរង្វាន់អឺរ៉ុបនេះ។ ប៉ុន្តែក្នុងចំណោមកីឡាករទាំងនេះ នឹងមានកីឡាករ៧រូប នឹងត្រូវជម្រុះចេញវិញដែរ។

កីឡាករទាំង៣៣រូបនេះ មានអ្នកចាំទី ៖ Dean Henderson (Man Utd), Sam Johnstone (West Brom), Jordan Pickford (Everton), Aaron Ramsdale (Sheff Utd)។

​ខ្សែការពារ ៖ John Stones (Man City), Luke Shaw (Man Utd), Harry Maguire (Man Utd), Trent Alexander-Arnold (Liverpool), Kyle Walker (Man City), Tyrone Mings (Aston Villa), Reece James (Chelsea), Conor Coady (Wolves), Ben Chilwell (Chelsea), Ben Godfrey (Everton), Kieran Trippier (Atletico Madrid), Ben White (Brighton)។
 
​ខ្សែបម្រើ​៖ Mason Mount (Chelsea), Declan Rice (West Ham), Jordan Henderson (Liverpool), Jude Bellingham (Borussia Dortmund), Kalvin Phillips (Leeds), Jesse Lingard (Man Utd), James Ward-Prowse (Southampton)។
 
​ខ្សែប្រយុទ្ធ ៖ Harry Kane (Tottenham), Marcus Rashford (Man Utd), Raheem Sterling (Man City), Dominic Calvert-Lewin (Everton), Phil Foden (Man City), Jack Grealish (Aston Villa), Mason Greenwood (Man Utd), Ollie Watkins (Aston Villa), Jadon Sancho (Borussia Dortmund), Bukayo Saka (Arsenal)។
 
​ការប្រកួតដំបូងរបស់ក្រុមអង់គ្លេសនៅពានរង្វាន់អឺរ៉ុប Euro ២០២០ ត្រូវប៉ះក្រូអាស៊ី នៅពូល D នាថ្ងៃទី១៣ ខែមិថុនា។ ពូល D មាន៤ក្រុម រួមមានអង់គ្លេស ក្រូអាស៊ី ស្កុតឡែន និងឆែក៕
 

Tag:
 Gareth Southgate
  Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com