ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ពង្រឹងសុខភាពសួត សម្រួលការដកដង្ហើម ដោយគ្រាន់តែញ៊ាំអាហារទាំងនេះ
26, May 2021 , 10:59 pm        
រូបភាព
ការដកដង្ហើម គឺចាំបាច់ណាស់ដើម្បីយើងអាចរស់នៅបានតាមរយៈការស្រូបយកអុកស៊ីសែនគ្រប់គ្រាន់ចូលក្នុងរាងកាយដើម្បីដំណើរការមុខងារប្រក្រតីនៃសរីរាង្គផ្សេងៗ។ ហើយពិតណាស់នេះជាហេតុផលដ៏សំខាន់បំផុតមួយដែលយើងគួរព្យាយាមធ្វើយ៉ាងណារក្សាអោយបាននូវមុខងារសួតត្រឹមត្រូវល្អប្រសើរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកំពូលអាហារដែលល្អសម្រាប់សុខភាពសួត ៖

 
១. ខ្ទឹមស
 
មានផ្ទុកសម្បូរទៅដោយសារធាតុ Allicin ដែលទទួលខុសត្រូវសម្រាប់រក្សានិងផ្ដល់អត្ថប្រយោជន៍សុខភាពជាច្រើន ព្រមទាំងសុខភាពសួត។ ខ្ទឹមសក៏មានលក្ខណៈសម្បត្តិប្រឆាំងមេរោគបាក់តេរី ​ប្រឆាំងជំងឺមហារីក និងបន្ថយសម្ពាធឈាម។ ការរួមបញ្ចូលខ្ទឹមសក្នុងរបបអាហារក៏ល្អសម្រាប់កាត់បន្ថយហានិភ័យនៃជំងឺសួត សូម្បីមហារីកសួត។ ការរួមបញ្ចូលខ្ទឹមសពី ២ ទៅ ៣កំពឹសក្នុងរបបអាហារប្រចាំថ្ងៃអាចជួយការពារសួតពីការឆ្លងមេរោគនិងជំងឺផ្សេងៗ។
 
២. ស្ពៃពួយឡេង
 
បន្លែស្លឹកបៃតងនេះ គឺមានផ្ទុកសម្បូរទៅដោយវីតាមីននិងជាតិរ៉ែ ព្រមទាំងសារធាតុ phytochemicals ដែលជួយទប់ស្កាត់ការបំផ្លាញកោសិកាពីសំណាក់រ៉ាឌីកាល់សេរី កាត់បន្ថយការរលាក និងប្រយុទ្ធប្រឆាំងជំងឺមហារីក។ ការទទួលទានស្ពៃពួយឡេងយ៉ាងហោចណាស់ត្រឹម ១ពែងរាល់ថ្ងៃនឹងអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ព្រមទាំងរក្សាសុខភាពសួតល្អប្រសើរ។
 
៣. តែបៃតង
 
មានផ្ទុកសម្បួរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកម្ចាត់ជាតិពុលផ្សេងៗដែកត្រូវបានស្រូបចូលសួត។ សារធាតុប្រឆាំងអុកស៊ីតកម្មក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយគួរឱ្យកត់សម្គាល់។
 
៤. រមៀត
 
នោះក៏ព្រោះតែរមៀតមានផ្ទុកសារធាតុ curcumin និងលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយបង្កើនសមត្ថភាពមុខងារនៃប្រព័ន្ធផ្លូវដង្ហើម។ ការទទួលទានរមៀតក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួតផងដែរ។
 
៥. គ្រាប់ធញ្ញជាតិ
 
មានផ្ទុកជាតិម៉ាញ៉េស្យូម និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលប្រសើរសម្រាប់សុខភាពសួត។ការទទួលទានគ្រាប់ធញ្ញជាតិមួយក្ដាប់ដៃពេញអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺហឺត ព្រមទាំងបញ្ហាផ្លូវដង្ហើមជាច្រើនផ្សេងទៀត។ ទោះជាយ៉ាងណាមិនត្រូវទទួលទានច្រើនជាងមួយក្ដាប់ដៃក្នុងមួយថ្ងៃឡើយ។
 
៦. សាច់មាន់
 
ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន A ដែលជួយពង្រឹងសុខភាពសួត។ ម្យ៉ាងវិញទៀតរាងកាយងាយនឹងស្រូបយកនូវវីតាមីន A ដែលមានប្រភពចេញពីសត្វ។
 
៧. ផ្កាខាត់ណាខៀវ
 
មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C និងសារធាតុក្លរ៉ូភីលដែលជួយបន្សាបជាតិពុល និងទប់ស្កាត់ហានិភ័យនៃជំងឺមហារីកសួតគួរឱ្យកត់សម្គាល់។
 
៨. ផ្លែប៉ោម
 
ផ្លែឈើនេះជាប្រភពដ៏ប្រសើរនៃអាស៊ីត phenolic និងសារធាតុ flavonoids ដែលជួយអោយសួតមានសុខភាពល្អ ហើយទប់ស្កាត់ហានិភ័យនៃបញ្ហាផ្សេងៗ។
 
៩. ត្រីសម្បូរខ្លាញ់
 
អាស៊ីតខ្លាញ់អូមេហ្កា ៣ មិនត្រឹមតែជួយទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់ពង្រឹងសុខភាពសួតផងដែរ។ ដូច្នេះកុំភ្លេចបន្ថែមត្រីសម្បូរខ្លាញ់ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
 
១០. ខ្ញី
 
មានលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយទប់ស្កាត់ផ្លូវដង្ហើមពីការស្ទះ។ ការទទួលទានខ្ញីអាចផ្ដល់អត្ថប្រយោជន៍គួរអោយកត់សម្គាល់ ជាពិសេសប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាឆ្លងរោគផ្លូវដង្ហើមផ្នែកខាងលើ។ ដូច្នេះដើម្បីអាចដកដង្ហើមបានស្រួល អ្នកគួរទទួលទានតែខ្ញី។
 
១១. ស្ត្របឺរី
 
មានផ្ទុក phenolic acids សារធាតុ flavonoids សារធាតុ tannins សារធាតុ ascorbic acid និងសារធាតុ phytochemicals ផ្សេងទៀតដែលមានអត្ថប្រយោជន៍ជួយកាត់បន្ថយការរលាកក្នុងរាងកាយ ពង្រឹងប្រព័ន្ធភាពស៊ាំ ល្អសម្រាប់សួត ការពារសុខភាពបេះដូង និងប្រឆាំងហានិភ័យនៃជំងឺមហារីកច្រើនប្រភេទ។
 
១២. ម្ទេសផ្លោកពណ៌ក្រហម
 
ម្ទេសផ្លោកពណ៌ក្រហម គឺជាប្រភពដ៏ប្រសើរនៃសារធាតុ lycopene វីតាមីន C និងសារធាតុ beta-carotene។ ទាំងនេះសុទ្ធតែជាសារធាតុប្រឆាំងអុកស៊ីតកម្មនិងជួយកម្ចាត់រ៉ាឌីកាល់សេរី។ ជាលទ្ធផលសួត និងសរីរាង្គផ្សេងទៀតក្នុងរាងកាយត្រូវទទួលបានការការពារប្រឆាំងជំងឺនិងបញ្ហាផ្សេងៗ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com