COVID-19
ជាតិ
COVID-19៖ ភ្នំពេញ មានអ្នកឆ្លងថ្មី៣១០នាក់ ភាគច្រើនជាកម្មករនៅភូមិព្រៃទា១និងព្រៃទា២
26, May 2021 , 10:05 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ-១៩ ដែលមានរហូតដល់៣១០នាក់ នាថ្ងៃទី២៦ ឧសភានេះ ។ ក្នុងចំណោមអ្នកជំងឺកូវីដទាំងនេះ មាន៥១នាក់ ជាកម្មកររោងចក្រ នៅភូមិព្រៃទា១ និង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។



រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងចំណោមមនុស្សសរុប៣១០នាក់ខាងលើ ក៏មានអាជីវករ, អ្នកដឹកជញ្ជូន, អ្នករត់ម៉ូតូឌុប, កម្មករសំណង់ និងពលរដ្ឋមួយចំនួនទៀតផងដែរ។ 
 
របាយការណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញថា  អ្នកឆ្លងជំងឺកូវីដ-១៩ខាងលើ ភាគច្រើនជាអ្នកដែលរស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ ,ឫស្សីកែវ ដង្កោ, ដូនពេញ, មានជ័យ, កំបូល, សែនសុខ និងខណ្ឌចំការមន។  
 
គិតមកដល់ពេលនេះ កម្ពុជាមានករណីសរុបចំនួន ២៦ ៩៨៩នាក់ សះស្បើយ១៩ ៧៧២នាក់ និងស្លាប់១៩០នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com