កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ពិន័យ Zlatan ៦ម៉ឺនដុល្លារ និងព្រមានឱ្យឈប់ទាក់ទងជាមួយក្រុមហ៊ុនភ្នាល់
27, May 2021 , 9:59 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ពិន័យ Zlatan Ibrahimovic ជាទឹកប្រាក់ចំនួន ៥០,០០០ អឺរ៉ូ (៦១០០០ដុល្លារអាមេរិក) និងព្រមានឱ្យខ្សែប្រយុទ្ធ AC Milan រូបនេះបញ្ឈប់ការចូលរួមជាមួយក្រុមហ៊ុនភ្នាល់។


ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែតវ័យ ៣៩ ឆ្នាំត្រូវបាន UEFA ស៊ើបអង្កេតជុំវិញការជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនភ្នាល់មួយក្នុងប្រទេសកំណើត។ ការស៊ើបអង្កេតនេះ កើតឡើងក្រោយមានរបាយការណ៍នៅស៊ុយអែតបង្ហាញថា Ibrahimovic ក្លាយជាដៃគូជាមួយក្រុមហ៊ុនភ្នាល់នោះ។
 
ច្បាប់វិន័យរបស់ UEFA ចែងថា រាល់កីឡាករបាល់ទាត់អាជីពមិនឱ្យមានទំនាក់ទំនង ឬទទួលថវិកាពីក្រុមហ៊ុនភ្នាល់ណាមួយឡើយ ស្របពេលរបាយការណ៍បានបង្ហាញពីប្រទេសស៊ុយអែតថាខ្សែប្រយុទ្ធ AC Milan រូបនេះពិតជាបានល្មើសនឹងច្បាប់ UEFA ក្រោយក្លាយជាដៃគូជាមួយក្រុមហ៊ុនភ្នាល់នោះមែន។
 
ក្រោយស៊ើបដឹងការពិត ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អឺរ៉ុបបានពិន័យ Ibrahimovic ចំនួន ៦១០០០ដុល្លារអាមេរិក នឹងប្រាប់ខ្សែប្រយុទ្ធដែលគេស្គាល់ថារហ្សនាមលោកព្រះឱ្យឈប់ពាក់ព័ន្ធនឹងក្រុមហ៊ុនភ្នាល់នោះតទៅទៀត។
 
ជុំវិញករណីនេះ ក្លិប AC Milan ក៏ត្រូវបាន UEFA ពិន័យជាប្រាក់ចំនួន ២៥,០០០ អឺរ៉ូ (ជាង៣ម៉ឺនដុល្លារអាមេរិក) ផងដែរ។
Ibrahimovic ដែលទើបកោះហៅចូលជម្រើសជាតិស៊ុយអែតជាថ្មីក្រោយចូលនិវត្តន៍៥ឆ្នាំ ថ្មីៗនេះបានយល់ព្រមចុះកិច្ចសន្យារួមរស់ជាមួយក្លិបអ៊ីតាលី AC Milan មួយរដូវកាលថែមទៀត ពោលគឺរហូតដល់រូបគេចូលវ័យ៤០ឆ្នាំ៕
 

Tag:
 Zlatan Ibrahimovic
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com