ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនថ្មី៣ គ្រោងបង្កើតរោងចក្រនៅកម្ពុជា ដែលផ្តល់ការងារដល់ពលរដ្ឋជាង២,៥០០កន្លែង
28, May 2021 , 9:59 pm        
រូបភាព
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនថ្មីចំនួន៣ទៀត ដែលមានទុនវិនិយោគជិត១០លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ កាបូប និង ថង់ប្លាស្ទិកនៅកម្ពុជា។ CDC បានបញ្ជាក់ថា រោងចក្ររបស់ក្រុមហ៊ុនទាំងបីនេះ នឹងបង្កើតការងារដល់ពលរដ្ឋបានរហូតជាង២,៥០០កន្លែង។

 
ក្រុមហ៊ុនថ្មីទាំង៣ ដែលទទួលបានអនុញ្ញាតពីCDC ក្នុងការបង្កើតរោងចក្រនោះ មានក្រុមហ៊ុន RUIXUE (CAMBODIA) CO., LTD នឹងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទំហំវិនិយោគ៤,៥លានដុល្លារ។ តាមរយៈរបស់ក្រុមហ៊ុននេះ អាច បង្កើតការងារបានចំនួន១,៩២៩កន្លែង។ នេះបើតាមការចុះផ្សាយរបស់CDC នាថ្ងៃទី២៨ឧសភា។ 
 
រីឯ ក្រុមហ៊ុន FU BI XING (CAMBODIA) PACKAGING CO., LTD  បានវិនិយោគជាង២,៥លានដុល្លារ សម្រាប់បង្កើតរោងចក្រផលិតថង់ប្លាស្ទិក នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រោងចក្រនេះ អាចបង្កើតការងារបានជាង២០០កន្លែង ខណៈក្រុមហ៊ុន SHENG HE LEISURE BAG (CAMBODIA) CO., LTD អាចផ្តល់ឱ្យកាសការងារដល់ពលរដ្ឋបានចំនួន ៤០០កន្លែង តាមរយៈ ការបង្កើតរោងចក្រផលិតកាបូប និងវ៉ាលិសគ្រប់ប្រភេទ នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល៕
 





Tag:
 CDC
  រោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com