COVID-19
ជាតិ
ពលករ​ខ្មែរ និង​កុមារ ១២​នាក់ ដែល​ជាប់គាំង​នៅ​ម៉ាឡេស៊ី ត្រូវបាន​ជួយ​ឱ្យមក​កម្ពុជា​
30, May 2021 , 2:32 pm        
រូបភាព
ពលករខ្មែរនៅម៉ាឡេស៊ី ដែលត្រូវបានស្ថានទូតខ្មែរ អន្តរាគមន៍ឱ្យត្រឡប់មកកម្ពុជាវិញ។ (រូបពីលោក កុយ គួង)
ពលករខ្មែរនៅម៉ាឡេស៊ី ដែលត្រូវបានស្ថានទូតខ្មែរ អន្តរាគមន៍ឱ្យត្រឡប់មកកម្ពុជាវិញ។ (រូបពីលោក កុយ គួង)
​ភ្នំពេញ​៖ ពលករ​ខ្មែរ​១១​នាក់ និង​កុមារ​១​នាក់ ដែល​ជាប់គាំង​នៅ​ម៉ាឡេស៊ី​នោះ ត្រូវបាន​ស្ថានទូត​កម្ពុជា​ប្រចាំ​ម៉ាឡេស៊ី អន្តរាគមន៍​ជួយ​ឱ្យ​ត្រឡប់មក​កម្ពុជា​វិញ​។ នេះ​បើតាម​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ប្រាប់​ដំណឹង​នេះ ដល់​អ្នកសារព័ត៌មាន​តាម​បណ្ដាញ​តេ​ឡេ​ក្រាម​។​


 
​បើតាម​លោក កុយ គួ​ង ពលករ​ខ្មែរ និង​កុមារ ១២​នាក់​នេះ នឹង​ដំណើរ​មក​មាតុភូមិ​វិញ តាម​ជើងយន្តហោះ​លេខ SQ158 នៅ​ល្ងាច​ថ្ងៃទី ៣០  ខែ ឧសភា​នេះ​។​
 
 «​ស្ថានទូត​បានចេញ​លិខិត​ធ្វើដំណើរ​បណ្តោះអាសន្ន ចំពោះ​អ្នក​ដែល​គ្មាន​លិខិតឆ្លងដែន  និង​រៀបចំ ឯកសារ​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី ជូនទៅ​ធ្វើតេស្ត កូ​វីដ ១៩ ព្រមទាំង​បាន​ចាត់​មន្ត្រី​ជូន​ពួកគាត់​ខាងលើ ទៅ​អាកាសយានដ្ឋាន អន្តរជាតិ KLIA ផងដែរ​»​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​។​

Tag:
 ​ពលករ​ខ្មែរ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com