COVID-19
ជាតិ
ពលករខ្មែរ និងកុមារ ១២នាក់ ដែលជាប់គាំងនៅម៉ាឡេស៊ី ត្រូវបានជួយឱ្យមកកម្ពុជា ពលករខ្មែរនៅម៉ាឡេស៊ី ដែលត្រូវបានស្ថានទូតខ្មែរ អន្តរាគមន៍ឱ្យត្រឡប់មកកម្ពុជាវិញ។ (រូបពីលោក កុយ គួង)
× ភ្នំពេញ៖ ពលករខ្មែរ១១នាក់ និងកុមារ១នាក់ ដែលជាប់គាំងនៅម៉ាឡេស៊ីនោះ ត្រូវបានស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី អន្តរាគមន៍ជួយឱ្យត្រឡប់មកកម្ពុជាវិញ។ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានប្រាប់ដំណឹងនេះ ដល់អ្នកសារព័ត៌មានតាមបណ្ដាញតេឡេក្រាម។
បើតាមលោក កុយ គួង ពលករខ្មែរ និងកុមារ ១២នាក់នេះ នឹងដំណើរមកមាតុភូមិវិញ តាមជើងយន្តហោះលេខ SQ158 នៅល្ងាចថ្ងៃទី ៣០ ខែ ឧសភានេះ។
«ស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន និងរៀបចំ ឯកសារទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្ត កូវីដ ១៩ ព្រមទាំងបានចាត់មន្ត្រីជូនពួកគាត់ខាងលើ ទៅអាកាសយានដ្ឋាន អន្តរជាតិ KLIA ផងដែរ»។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស។
Tag:
ពលករខ្មែរ
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com