កីឡាអន្តរជាតិ
អន្តរជាតិ
ការប្រកួតពាន Copa America នៅអាហ្សង់ទីន ត្រូវលុបចោល ដោយសារកូវីដ-១៩
× សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) នៅថ្ងៃទី៣០ ខែឧសភា បានបញ្ចប់ដំណើរការប្រកួត Copa America នៅក្នុងប្រទេសអាហ្សង់ទីនភ្លាមៗ ដោយសារជំងឺកូវីដ-១៩ អុកឡុក ខណៈព្រឹត្តិការណ៍នៅសល់១៣ថ្ងៃទៀតប៉ុណ្ណោះនឹងមកដល់។
ការសម្រេចចិត្តរបស់ CONMEBOL អាចនឹងធ្វើឱ្យព្រឹត្តិការណ៍ប្រជែងពានប្រចាំតំបន់អាមេរិកឡាទីន ឆ្នាំ២០២០ ត្រូវលុបចោលទាំងស្រុងតែម្តង ដ្បិតសហម្ចាស់ផ្ទះកូឡុំប៊ីក៏ត្រូវកំណត់ថាមិនសមស្របសម្រាប់រៀបចំការប្រកួតនេះតទៀតបានដែរ។
កូឡុំប៊ី ធ្លាប់ព្រមានម្តងរួចហើយថា ការបន្តដំណើរការ Copa America ដែលបានពន្យាររយៈពេលមួយឆ្នាំរួចហើយនេះ នឹងធ្វើឱ្យការប្រកួតទាំងមូលគ្រោះថ្នាក់ធ្ងន់ធ្ងរ ស្របពេលជំងឺកូវីដ-១៩ រាលដាលកាន់តែខ្លាំងនៅតំបន់អាមេរិកឡាទីនជាពិសេសប្រេស៊ីល អាហ្សង់ទីន និងកូឡុំប៊ីជាដើម។
ស្របពេលការប្រកួតនឹងចូលមកដល់នៅថ្ងៃទី១៣ ខែមិថុនា ពោលគឺនៅសល់តែ១៣ថ្ងៃទៀតនោះ CONMEBOL ក៏ធ្លាប់បញ្ជាក់ពីជម្រើសចុងក្រោយដែរថា ប្រទេសដែលអាចរៀបចំបន្តបាន ជាប្រទេសម្ចាស់ផ្ទះដែលមានសក្តានុពល រួមមានស៊ីលី ឬអាមេរិកជាដើម។ CONMEBOL នឹងសម្រេចជាថ្មីថា ប្រទេសណាដែលត្រូវរៀបចំការប្រកួតបាន៕
Tag:
Copa America
CONMEBOL
© រក្សាសិទ្ធិដោយ thmeythmey.com