កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេស៊ីលរ៉ាប់រងរៀបចំ Copa America ជំនួសអាហ្សង់ទីនដែលជួបបញ្ហាកូវីដ-១៩
01, Jun 2021 , 11:02 am        
រូបភាព
ប្រេស៊ីល ទទួលសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Copa America ជំនួសអាហ្សង់ទីន ដែលមានបញ្ហាដោយសារជំងឺកូវីដ-១៩។ សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) ប្រកាសដូច្នេះនៅថ្ងៃទី៣១ ខែឧសភា។


 
ការផ្លាស់ប្តូរម្ចាស់ផ្ទះថ្មីភ្លាមៗពីអាហ្សង់ទីនទៅប្រេស៊ីល មានន័យថា ប្រេស៊ីលមានពេលត្រឹម១២ថ្ងៃប៉ុណ្ណោះក្នុងការរៀបចំទីតាំង និងដំណើរការផ្សេងៗ ខណៈការប្រកួតពានរង្វាន់ទ្វីបអាហ្រ៊ិកឆ្នាំ២០២០ ដែលពន្យាពេល១ឆ្នាំ នឹងធ្វើឡើងតាមការគ្រោងទុកនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។
 
CONMEBOL នៅថ្ងៃទី៣០ ខែឧសភា បានបញ្ចប់ដំណើរការប្រកួត Copa America នៅក្នុងប្រទេសអាហ្សង់ទីន ដោយសារជំងឺកូវីដ-១៩ អុកឡុកកាន់តែខ្លាំងឡើង ស្របពេលប្រជាជនក្នុងប្រទេសក៏តវ៉ាឱ្យផ្អាកព្រឹត្តិការណ៍នេះផងដែរ។ ក្រោយរយៈមួយថ្ងៃ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អាហ្រ្វ៊ិក បានបញ្ជាក់ថាប្រេស៊ីលនឹងធ្វើជាម្ចាស់ផ្ទះជំនួសវិញ។
 
Conmebol បានអរគុណចំពោះប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ក៏ដូចជាសហព័ន្ធបាល់ទាត់ប្រេស៊ីល (BFC) ដែលបើកទ្វារប្រទេសទទួលយកការរៀបចំព្រឹត្តិការណ៍កីឡានេះ និងថែមទាំងធានាពីសុវត្ថិភាពក្នុងការការពារពីជំងឺកូវីដ-១៩ បើទោះកៀកថ្ងៃបន្តិចក៏ដោយ៕
 

Tag:
 Copa America
  CONMEBOL
© រក្សាសិទ្ធិដោយ thmeythmey.com