កីឡាជាតិ
ជាតិ
លោក ហុក សុចិត្រា ត្រូវបានតែងតាំងជាអគ្គលេខាធិការក្លិបវិសាខា
01, Jun 2021 , 4:32 pm        
រូបភាព
ដោយ៖ ធឿន បញ្ញាឫទ្ធិ

ភ្នំពេញ ៖ លោក ហុក សុចិត្រា ត្រូវបានតែងតាំងជាអគ្គលេខាធិការក្លិបវិសាខា។ នេះបើតាមក្លិបវិសាខា ដែលបានប្រកាសព័ត៌មានផ្លូវការ តាមហ្វេសប៊ុកនៅថ្ងៃទី១ មិថុនា។




លោក ហុក សុចិត្រា បានចូលរួមជាមួយក្លិបវិសាខា ក្នុងតួនាទីជាអ្នកចាត់ការក្រុម តាំងពីឆ្នាំ២០១៧មក ។ លោក ចិត្រា ក៏បានសាងស្នាដៃជួយក្លិបមួយនេះ ឲ្យក្លាយជាក្លិបកំពូល និងល្បីនៅកម្ពុជា ដោយបានចូលរួមប្រកួតលើឆាកជាតិនិងអន្តរជាតិជាច្រើន ព្រមទាំងទទួលបាននូវពានរង្វាន់សម្រាប់ក្លិប។ វិសាខាឈ្នះតំណែងជើងឯកពានរង្វាន់សម្ដេច ហ៊ុន សែន កាលពីឆ្នាំ២០២០ ក្រោយក្លិបនេះ ឡើងមកកាន់ក្របខណ្ឌ Metfone Cambodian League នៅឆ្នាំ២០១៨ និងបន្ទាប់ពីឈ្នះជើងឯកក្របខណ្ឌទីពីរ នៅឆ្នាំ២០១៧ ។
 
លោក ហុក សុចិត្រា ក៏ធ្លាប់ជាគ្រូបង្វឹកជម្រើសជាតិកម្ពុជា មួយឆ្នាំ នាអំឡុងឆ្នាំ២០១២ ។ហើយអតីតកីឡាកររូបនេះ ក៏បានជួយជម្រើសជាតិច្រើនដែរ ចន្លោះឆ្នាំ១៩៩៥ ដល់២០០៣។
ជាមួយគ្នានេះ ក្លិបវិសាខា ក៏បានតែងតាំងកញ្ញា អ៊ូ បញ្ញាសុកិត្យា ជានាយិកាប្រតិបត្ដិក្លិបផងដែរ៕

Tag:
 ហុក សុចិត្រា
  កីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com