Ronaldo ឈ្នះពានខ្សែប្រយុទ្ធឆ្នើមនៅ Serie A ឯ Lukaku ជាកីឡាករល្អប្រចាំរដូវកាល
កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ឈ្នះពានខ្សែប្រយុទ្ធឆ្នើមនៅ Serie A ឯ Lukaku ជាកីឡាករល្អប្រចាំរដូវកាល
01, Jun 2021 , 9:59 pm        
រូបភាព
Cristiano Ronaldo ឈ្នះពានខ្សែប្រយុទ្ធឆ្នើមបំផុតក្នុងក្របខណ្ឌ Serie A ទោះមិនបានជួយ Juventus កាពារជើងឯក។ Ronaldo ស៊ុតបញ្ចូលទី២៩គ្រាប់ ក្នុងការបង្ហាញខ្លួន៣៣ប្រកួត ខណៈសេះបង្កង់បញ្ចប់រដូវកាលនៅចំណាត់ថ្នាក់ទី៤។ Romelu Lukaku ដែលជួយ Inter Milan ឈ្នះពានលីគកំពូលអ៊ីតាលី ក្លាយជាកីឡាករល្អ MVP award ប្រចាំរដូវកាល ២០២០-២១។



Ronaldo រកបានគ្រាប់ស៊ុតបញ្ចូលទី ច្រើនជាងគូប្រជែង Romelu Lukaku ដែលសម្រេចទីបាន ២៤គ្រាប់ និង Zlatan Ibrahimovic ខ្សែប្រយុទ្ធ AC Milan នៅលេខ៣ រកបាន១៥គ្រាប់ក្នុងលីគកំពូលអ៊ីតាលី។
 
ទោះមិនអាចជួយ Juventus ឈ្នះពានសំខាន់ៗក្តី ប៉ុន្តែប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ វ័យ៣៦ឆ្នាំ នៅតែអាចទទួលបានពានកីឡាករសម្រេចទីល្អជាងគេប្រចាំរដូវកាល។
 
Lukaku ខ្សែប្រយុទ្ធឆ្នើមអន្តរជាតិរបស់បែលហ្ស៊ិក ក្លាយជាកីឡារកល្អបំផុត MVP award នៅ Serie A ក្រោយជួយ Inter Milan លើកពានលើកដំបូងក្រោយរង់ចាំអស់១១ឆ្នាំ។
 
អ្នកចាំទី Gianluigi Donnarumma របស់ក្រុម AC Milan តជាអ្នកចាំទីឆ្នើមជាងគេបន្ទាប់ពីរារាំងមិនឱ្យមានការស៊ុតបញ្ចូលទី (clean sheets) ១៤លើក។
 
កីឡាករ Cristian Romero របស់ Atalanta ជាប់ជាខ្សែការពារឆ្នើមបំផុតប្រចាំរដូវកាល។ ពានរង្វាន់ខ្សែបម្រើឆ្នើមបំផុតបានទៅកីឡាករ Nicolo Barella របស់ក្រុម Inter Milan៕
 

Tag:
 Cristiano Ronaldo
  Romelu Lukaku
© រក្សាសិទ្ធិដោយ thmeythmey.com