ជម្រុះ World Cup៖ ទេស សម្បត្តិ ធ្វើប្រធានក្រុមក្នុងជំនួបជើងទីពីរជាមួយបារ៉ែន
កីឡាជាតិ
ជាតិ
ជម្រុះ World Cup៖ ទេស សម្បត្តិ ធ្វើប្រធានក្រុមក្នុងជំនួបជើងទីពីរជាមួយបារ៉ែន
03, Jun 2021 , 10:55 pm        
រូបភាព
ដោយ: ថ្មីៗ
សម្រាប់ជំនួបជើងទីពីរពូល C នៃវគ្គជម្រុះ World Cup 2022 ជាមួយបារ៉ែន កីឡាករ១០រូបនៅរក្សាឈ្មោះដដែល ដោយមានតែប្រធានក្រុម សឿយ វិសាល ម្នាក់ប៉ុណ្ណោះ ដែលត្រូវបានជំនួសដោយ ទេស សម្បត្តិ។ ការប្រកួតជើងទីពីរនេះ ប្រព្រឹត្តទៅនៅកីឡដ្ឋានជាតិបារ៉ែន។

 
កាលពីជើងទី១ ខ្សែបម្រើ Komail al-Aswad បានស៊ុតបាល់បញ្ចូលទីនៅនាទី៧៨ ដែលនាំឲ្យបារ៉ែន ឈ្នះ១-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ នាកាលណោះ កម្ពុជាស្ថិតក្នុងការដឹកនាំបង្វឹករបស់គ្រូបង្វឹកអាហ្សង់ទីន Felix Dalmas រួមជាមួយអ្នកចាត់ការទូទៅ Keisuke Honda។
 
សម្រាប់ជំនួបនារាត្រីនេះ ជាការប្រកួតដំបូងបំផុតរបស់កម្ពុជានារយៈពេលជាង១ឆ្នាំកន្លះ ហើយការអូសបន្លាយនេះ ដោយសារតែវិបត្តិកូវីដ-១៩។ ការប្រកួតនេះ ក៏ជាការដឹកនាំដំបូងរបស់គ្រូបង្វឹកជប៉ុន លោក Ryu Hirose ផងដែរ។
 
ខ្សែការពារ ទេស សម្បត្តិ បានក្លាយជាប្រធានក្រុមជំនួស សឿយ វិសាល។ សម្បត្តិ ស្ថិតក្នុងតំបន់ការពារជាមួយ សេត រ៉ស៊ីប សារ៉េត គ្រីយ៉ា និងអ៊ុក សុវណ្ណ។ គួច សុគម្ភៈ និង អ៊ន ចាន់ប៉ូលីន ចាប់ដៃគ្នានៅតំបន់កណ្តាល។ ឆេង ម៉េង សុះ ស៊ូហាណា និង សៀង ចន្ធា លេងនៅខ្សែបម្រើ រីឯ កែវ សុខផេង ជាខ្សែប្រយុទ្ធជួរមុខ ខណៈ កែវ សុខសិលា ស្ថិតក្នុងតំណែងអ្នកចាំទី។
 
 

Tag:
 world cup
  asian cup
© រក្សាសិទ្ធិដោយ thmeythmey.com