ជាតិ
សេដ្ឋកិច្ច
CDC អនុម័តគម្រោងបង្កើតរោងចក្រផលិតវ៉ាលិស កាបូប និងកេសកាតុង ដែលមានទុនជាង១០លានដុល្លារ
07, Jun 2021 , 8:59 am        
រូបភាព
ទីតាំងរោងចក្រថ្មីចំនួន២ ដែល CDC បាន​អនុម័ត
ទីតាំងរោងចក្រថ្មីចំនួន២ ដែល CDC បាន​អនុម័ត
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនចំនួន ២ បង្កើតបង្កើតរោងចក្រផលិតវ៉ាលិស កាបូប និងកេសកាតុងនៅខេត្តកណ្តាល និងនៅរាជធានីភ្នំពេញ។ រោងចក្រទាំង២កន្លែងនេះ មានទុនវិនិយោគជាង១០លានដុល្លារ និងបង្កើតការងារដល់ពលរដ្ឋជិត ១ពាន់កន្លែង។ នេះបើតាម CDC។

 
ក្រុមហ៊ុនថ្មីចំនួន២បន្ថែមទៀត បានទទួលការអនុញ្ញាតពី CDC ក្នុងការបង្កើតរោងចក្រផលិតវ៉ាលិស កាបូប និងកេសកាតុង។ CDC បានបញ្ជាក់ថា ក្រុម IMPAK (CAMBODIA) CO., LTD នឹងបង្កើតរោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ នៅក្នុងភូមិដំណាក់កោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ក្នុងទំហំវិនិយោគប្រមាណ ៥លានដុល្លារ។ រោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទនេះ អាចបង្កើតការងារចំនួន ៦០៣កន្លែងដល់ពលរដ្ឋ។  
 
រីឯ ក្រុមហ៊ុន WING CHENG PACKAGING CO., LTD  នឹងវិនិយោគទឹកប្រាក់ចំនួន ៥,៦លានដុល្លារ លើគម្រោងបង្កើតរោងចក្រកេសកាតុង ប្រអប់ក្រដាស ថង់ក្រដាស ដែលមានទីតាំងនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រោងចក្រនេះ អាចបង្កើតការងារបាន ២៣៧កន្លែងផងដែរ៕  
 

Tag:
 រោងចក្រ
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com