FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020 ពូល B៖ ដាណឺម៉ាក ហ្វាំងឡង់ បែលហ្ស៊ិក និងរុស្ស៊ី
08, Jun 2021 , 6:29 pm        
រូបភាព
ដោយ: រួបរួម
ការប្រកួតពូល B នៃពានរង្វាន់អឺរ៉ុប UEFA Euro 2020 នឹងប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែមិថុនា នៅកីឡដ្ឋាន Parken ក្រុង Copenhagen ប្រទេសដាណឺម៉ាក និងកីឡដ្ឋាន Krestovsky ក្រុង Saint Petersburg ប្រទេសរុស្ស៊ី។ ពូលនេះ មានដាណឺម៉ាក ហ្វាំងឡង់ បែលហ្ស៊ិក និងរុស្ស៊ី។



ដាណឺម៉ាក៖ ម្ចាស់ជើងឯកឆ្នាំ១៩៩២
ដាណឺម៉ាកនឹងបង្ហាញខ្លួនជាលើកទី៩ក្នុងព្រឹត្តិការណ៍ Euro បើគិតចាប់តាំងពីឆ្នាំ១៩៦៤មក។ ពួកគេមានកំណត់ត្រាយ៉ាងល្អ ដោយបានឈ្នះជើងឯកនៅឆ្នាំ១៩៩២ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅឆ្នាំ១៩៨៤ និងបានលេខ៤នាឆ្នាំ១៩៦៤។

គ្រូបង្វឹក៖ លោក Kasper Hjulmand សញ្ជាតិដាណឺម៉ាក



លោកទើបតែត្រូវបានតែងតាំងកាលពីខែកក្កដា ឆ្នាំ២០២០ ជំនួសលោក Age Hareide។ ជាបទពិសោធន៍ដំបូងក្នុងក្រុមជម្រើសជាតិ តែគ្រូបង្វឹកវ័យ៤៩ឆ្នាំរូបនេះ ធ្លាប់នាំក្រុម Nordsjaelland ឈ្នះជើងឯកកំពូលដាណឺម៉ាកកាលពីឆ្នាំ២០១២ផងដែរ។

កីឡាករជម្រើស២៦នាក់៖



អ្នកចាំទី: Jonas Lössl (Midtjylland), Frederik Rønnow (Schalke), Kasper Schmeichel (Leicester)
ខ្សែការពារ: Joachim Andersen (Fulham), Nicolai Boilesen (Copenhagen), Andreas Christensen (Chelsea), Mathias Jørgensen (Copenhagen), Simon Kjær (AC Milan), Joakim Mæhle (Atalanta), Jens Stryger Larsen (Udinese), Jannik Vestergaard (Southampton)

ខ្សែបម្រើ: Anders Christiansen (Malmö), Thomas Delaney (Dortmund), Christian Eriksen (Inter Milan), Pierre-Emile Højbjerg (Tottenham), Mathias Jensen (Brentford), Christian Nørgaard (Brentford), Robert Skov (Hoffenheim), Daniel Wass (Valencia)

ខ្សែប្រយុទ្ធ: Martin Braithwaite (Barcelona), Andreas Cornelius (Parma), Mikkel Damsgaard (Sampdoria), Kasper Dolberg (Nice), Andreas Skov Olsen (Bologna), Yussuf Poulsen (Leipzig), Jonas Wind (Copenhagen)

កីឡាករលេចធ្លោ៖ ខ្សែប្រយុទ្ធ Christian Eriksen និងខ្សែប្រយុទ្ធ Andreas Skov Olsen

ហ្វាំងឡង់៖ បង្ហាញខ្លួនលើកដំបូងបំផុត
ហ្វាំងឡង់មានវត្តមានលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍អឺរ៉ុបនេះ ក្រោយយកឈ្នះលិចតិញស្តាញ ៣-០ ក្នុងវគ្គជម្រុះពូល J។ ខ្សែប្រយុទ្ធ Teemu Pukki រកបានរហូតដល់ទៅ១០ក្នុងការប្រកួតជម្រុះ។

គ្រូបង្វឹក៖ លោក Markku Kanerva សញ្ជាតិហ្វាំងឡង់



លោកធ្លាប់ឈ្នះជើងឯក៥លើកក្នុងនាមជាខ្សែការពារក្លិប HJK Helsinki។ លោកបានកាន់តំណែងជាគ្រូបង្វឹក U21 និងគ្រូជំនួយឈុតធំអស់រយៈពេល១២ឆ្នាំ មុននឹងកាន់តំណែងជាគ្រូបង្វឹកផ្លូវការចាប់តាំងពីឆ្នាំ២០១៦មក។

ជម្រើសកីឡាករ២៦នាក់៖



អ្នកចាំទី: Lukas Hradecky (Leverkusen), Anssi Jaakkola (Bristol Rovers), Jesse Joronen (Brescia)

ខ្សែការពារ: Paulus Arajuuri (Pafos), Robert Ivanov (Warta Poznań), Thomas Lam (Zwolle), Daniel O'Shaughnessy (HJK Helsinki), Jukka Raitala (Minnesota United), Joona Toivio (Häcken), Jere Uronen (Genk), Leo Väisänen (Elfsborg), Sauli Väisänen (Chievo)

ខ្សែបម្រើ: Nikolai Alho (MTK Budapest), Fredrik Jensen (Augsburg), Glen Kamara (Rangers), Joni Kauko (Esbjerg), Robin Lod (Minnesota United), Rasmus Schüller (Djurgården), Pyry Soiri (Esbjerg), Tim Sparv (Larissa), Robert Taylor (Brann), Onni Valakari (Pafos)

ខ្សែប្រយុទ្ធ: Marcus Forss (Brentford), Lassi Lappalainen (Montréal), Joel Pohjanpalo (Union Berlin), Teemu Pukki (Norwich)
កីឡាករលេចធ្លោ៖ ខ្សែប្រយុទ្ធ Teemu Pukki និងខ្សែបម្រើស្លាប Fredrik Jensen

បែលហ្ស៊ិក៖ ជើងឯករងឆ្នាំ១៩៨០

បែលហ្ស៊ិកបង្ហាញខ្លួនជាលើក៦ បើគិតចាប់តាំងពីឆ្នាំ១៩៧២មក។ ពួកគេទទួលបានលេខ២កាលពីឆ្នាំ១៩៨០ ដែលជាចំណាត់ខ្ពស់បំផុត។ នៅឆ្នាំ២០១៦ បែលហ្ស៊ិកធ្លាក់នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ដោយចាញ់វេលស៍ ៣-១។

គ្រូបង្វឹក៖ លោក Roberto Martinez សញ្ជាតិអេស្ប៉ាញ



អតីតខ្សែបម្រើអេស្ប៉ាញរូបនេះ មានបទពិសោធន៍ច្រើននៅអង់គ្លេស ជាមួយក្លិប Swansea, Wigan និង Everton។ លោកបានដឹកនាំបែលហ្ស៊ិកតាំងពីឆ្នាំ២០១៦មក ហើយក៏បាននាំក្រុមបានចំណាត់ថ្នាក់លេខ៣ World Cup កាលពីឆ្នាំ២០១៨ផងដែរ។

ជម្រើសកីឡាករ២៦នាក់៖



អ្នកចាំទី: Thibaut Courtois (Real Madrid), Simon Mignolet (Club Brugge), Matz Sels (Strasbourg)
ខ្សែការពារ: Toby Alderweireld (Tottenham), Dedryck Boyata (Hertha Berlin), Timothy Castagne (Leicester), Jason Denayer (Lyon), Thomas Meunier (Dortmund), Thomas Vermaelen (Vissel Kobe), Jan Vertonghen (Benfica)

ខ្សែបម្រើ: Nacer Chadli (İstanbul Başakşehir), Yannick Carrasco (Atlético Madrid), Kevin De Bruyne (Manchester City), Leander Dendoncker (Wolves), Eden Hazard (Real Madrid), Thorgan Hazard (Dortmund), Dennis Praet (Leicester), Youri Tielemans (Leicester), Hans Vanaken (Club Brugge), Axel Witsel (Dortmund)

ខ្សែប្រយុទ្ធ: Michy Batshuayi (Crystal Palace), Christian Benteke (Crystal Palace), Jeremy Doku (Rennes), Romelu Lukaku (Inter Milan), Dries Mertens (Napoli), Leandro Trossard (Brighton)

កីឡាករលេចធ្លោ៖ ខ្សែបម្រើ Kevin De Bruyne និងខ្សែបម្រើ Youri Tielemans

រុស្ស៊ី៖ ជើងឯកឆ្នាំ១៩៦០ក្នុងនាមសហភាពសូវៀត និងជើងឯករងឆ្នាំ២០០៨ក្នុងនាមរុស្ស៊ី
រុស្ស៊ីមានកំណត់ត្រាយ៉ាងល្អក្នុងការប្រកួតដណ្តើមពានរង្វាន់អឺរ៉ុប ដោយធ្លាប់បានជើងឯកនៅឆ្នាំ១៩៦០ និងជើងឯករង៣លើកនៅឆ្នាំ១៩៦៤ ឆ្នាំ១៩៧២ និងឆ្នាំ១៩៨៨ ក្នុងនាមជាសហភាពសូវៀត។ ក្រោយប្រើឈ្មោះរុស្ស៊ីចាប់តាំងពីព្រឹត្តិការណ៍ឆ្នាំ១៩៩៦មក ពួកគេបានជើងឯករងនៅឆ្នាំ២០០៨។

គ្រូបង្វឹក៖ លោក Stanislav Cherchesov សញ្ជាតិរុស្ស៊ី



លោកជាអតីតអ្នកចាំទីឆ្នើមរបស់ក្រុមជម្រើសរុស្ស៊ី និងក្លិប Spartak Moscow។ កំណត់ត្រាដ៏គួរឲ្យកត់សម្គាល់ក្រោមការដឹកនាំរបស់លោកចាប់តាំងពីឆ្នាំ២០១៦មកនោះ គឺនាំរុស្ស៊ីឈានទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រ World Cup 2018 ក្នុងនាមជាម្ចាស់ផ្ទះ។

ជម្រើសកីឡាករ២៦នាក់៖



អ្នកចាំទី: Yuri Dyupin (Rubin), Matvei Safonov (Krasnodar), Anton Shunin (Dinamo Moskva)
ខ្សែការពារ: Igor Diveev (CSKA Moskva), Georgi Dzhikiya (Spartak Moskva), Mario Fernandes (CSKA Moskva), Vyacheslav Karavaev (Zenit), Fedor Kudryashov (Antalyaspor), Andrei Semenov (Akhmat)

ខ្សែបម្រើ: Dmitri Barinov (Lokomotiv Moskva), Denis Cheryshev (Valencia), Daniil Fomin (Dinamo Moskva), Aleksandr Golovin (Monaco), Daler Kuzyaev (Zenit), Andrei Mostovoy (Zenit), Maksim Mukhin (CSKA Moskva), Magomed Ozdoev (Zenit), Rifat Zhemaletdinov (Lokomotiv Moskva), Yuri Zhirkov (Zenit), Roman Zobnin (Spartak Moskva)
ខ្សែប្រយុទ្ធ: Artem Dzyuba (Zenit), Aleksei Ionov (Krasnodar), Denis Makarov (Rubin), Aleksei Miranchuk (Atalanta), Aleksandr Sobolev (Spartak Moskva), Anton Zabolotny (CSKA Moskva)

កីឡាករលេចធ្លោ៖ ខ្សែប្រយុទ្ធកណ្តាល Artem Dzyuba និងខ្សែប្រយុទ្ធ Aleksandr Sobolev៕






Tag:
 Euro2020
© រក្សាសិទ្ធិដោយ thmeythmey.com