ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ធ្វើម៉េចទើបកូនឆាប់និយាយ?
× មានអ្នកម្តាយមួយចំនួនតែងតែបារម្ហពីកូនជានិច្ចថាហេតុអ្វីបានជាកូននៅមិនទាន់ចេះនិយាយ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីមួយចំនួនក្នុងការធ្វើឲ្យកូនឆាប់ចេះនិយាយ។ តើមានអ្វីខ្លះទៅ?
អ្នកគួរតែព្យាយាមនិយាយជាមួយកូនដោយប្រើពាក្យដែលត្រឹមត្រូវហើយច្បាស់ឲ្យបានច្រើន ដើម្បីឲ្យកូនរៀនតាមអ្នកបាន។
នៅពេលដែលកូនចង់យករបស់អ្វីមួយ អ្នកមិនគួរនិយាយជំនួសគេនោះទេ ដោយអ្នកអាចលើកទឹកចិត្តឲ្យគេនិយាយ ប្រសិនជាគេនិយាយមិនចេញ អ្នកអាចនិយាយពាក្យនេះចេញមក ហើយឲ្យគេហាត់និយាយតាមដោយប្រើពាក្យសាមញ្ញងាយស្រួលដើម្បីនិយាយ។
នៅពេលដែលអ្នកនាំគេចេញទៅក្រៅ អ្នកគួរតែលើកទឹកចិត្តឲ្យគេប្រាប់អ្នកពីអ្វីដែលមើលឃើញដើម្បីអាចជួយគេឲ្យឆាប់ចេះនិយាយ។
អ្នកក៏មិនអាចប្រើភាសាច្រើនដើម្បីបង្រៀនកូនឲ្យនិយាយដែរ ព្រោះវាអាចធ្វើឲ្យកូនច្របូកច្របល់ជាមួយភាសាច្រើន ជាហេតុដែលធ្វើឲ្យគេពិបាកក្នុងការនិយាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com