​កូន​មិន​ចូលចិត្ត​ញ៉ាំ​ទឹក គួរ​ធ្វើ​បែបណា​?
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​កូន​មិន​ចូលចិត្ត​ញ៉ាំ​ទឹក គួរ​ធ្វើ​បែបណា​?
09, Jun 2021 , 6:59 am        
រូបភាព
​មាន​កូនក្មេង​មួយចំនួន​មិន​ចូល​ចិត្ត​ញ៉ាំ​ទឹក​នោះទេ ប៉ុន្តែ​ទឹក​ពិត​ជា​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប​។ ដូចនេះ​អ្នក​គួរតែ​ប្រើ​វិធី​មួយ​ចំនួន​ដើម្បី​ឲ្យ​កូន​ចូល​ចិត្ត​ញ៉ាំ​ទឹក​វិញ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

 
​នៅពេល​ដែល​កូន​មិន​ចូល​ចិត្ត​ញ៉ាំ​ទឹក មិន​ខ្វល់​ថា​នៅ​ផ្ទះ ឬ​ទៅ​ក្រៅ​នោះ​ទេ អ្នក​គួរតែ​ឲ្យ​កូន​ញ៉ាំ​ទឹក​នៅ​រៀង​រាល់​មួយ​ម៉ោង​ម្តង​។ ម្យ៉ាងទៀត​ក្រោយពេល​ដែល​កូន​ក្រោក​ពី​គេង អ្នក​ក៏​ត្រូវតែឲ្យ​គេ​ញ៉ាំ​ទឹក​ដូចគ្នា​។ នៅពេល​ដែល​កូន​ទៅ​រៀន អ្នក​គួរតែ​បង្រៀន​គេ​ឲ្យ​ចេះ​និយាយ​ពាក្យ​ថា គេ​ចង់​ញ៉ាំ​ទឹក នោះ​គេ​អាច​នឹង​ប្រាប់​លោកគ្រូ ឬ​អ្នកគ្រូ​ឲ្យ​យក​ទឹក​ឲ្យគេ​ញ៉ាំ​បាន​។ នៅពេល​ដែល​អ្នក​ទៅ​យក​កូន​ចេញពី​សាលារៀន​ក៏​ត្រូវ​យក​ទឹក​ទៅ​តាម​ខ្លួន​ដែរ ដើម្បី​ឲ្យ​កូន​ញ៉ាំ​ទៀត​។ ក្រោយពេល​ដែល​កូន​ងូតទឹក និង​ហាត់ប្រាណ​រួច អ្នក​ត្រូវ​តែ​យក​ទឹក​ឲ្យគេ​ញ៉ាំ នោះ​នៅ​ពេល​ដែល​គេ​ញ៉ាំ​ច្រើន ជំងឺ​ផ្សេងៗ​នឹង​មិន​មក​រក​កូន​នោះទេ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com