Euro 2020 ពូល D៖ អង់គ្លេស ក្រូអាស៊ី ស្កុតឡែន និងសាធារណរដ្ឋឆេក
កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020 ពូល D៖ អង់គ្លេស ក្រូអាស៊ី ស្កុតឡែន និងសាធារណរដ្ឋឆេក
09, Jun 2021 , 7:00 pm        
រូបភាព
ដោយ: រួបរួម
ជំនួបពូល D នៃពានរង្វាន់ទ្វីបអឺរ៉ុប Euro 2020 នឹងប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែមិថុនា នៅកីឡដ្ឋាន Wembley ក្រុងឡុងដ៍ ប្រទេសអង់គ្លេស និងកីឡដ្ឋាន Hampden Park ក្រុង Glasgow ប្រទេសស្កុតឡែន។ ពូលនេះ មានអង់គ្លេស ក្រូអាស៊ី ស្កុតឡែន និងសាធារណរដ្ឋឆេក។

 
អង់គ្លេស៖ លេខ៣កាលពីឆ្នាំ១៩៦៨
ជាចំណាត់ថ្នាក់ខ្ពស់បំផុតអង់គ្លេសត្រូវបានស្គាល់ថា ជាក្រុមដែលល្បីល្បាញដោយសារសម្បូរកីឡាករឆ្នើមៗ ប៉ុន្តែពួកគេមិនដែលបានលើកពាន Euro ម្តងណាឡើយ។ កាលពីឆ្នាំ២០១៦ ពួកគេបានធ្លាក់ចេញនៅវគ្គ១៦ក្រុមចុងក្រោយ ដោយចាញ់អ៊ីស្លង់ ២-១។
 
គ្រូបង្វឹក៖ លោក Gareth Southgate សញ្ជាតិអង់គ្លេស
ដឹកនាំក្រុមតាំងពីឆ្នាំ២០១៦ ក្រោយចំណាយពេល៣ឆ្នាំជាមួយ U21 លោក Southgate បាននាំអង់គ្លេសបានលេខ៤ World Cup ឆ្នាំ២០១៨ និងលេខ៣ UEFA Nations League ឆ្នាំ២០១៩។ 
 
ជម្រើសកីឡាករ២៦នាក់៖
អ្នកចាំទី: Dean Henderson (Manchester United), Sam Johnstone (West Bromwich Albion), Jordan Pickford (Everton)
 
ខ្សែការពារ: Trent Alexander-Arnold (Liverpool) របួស ហើយជំនួសដោយ Ben White (Brighton), Ben Chilwell (Chelsea), Conor Coady (Wolves), Reece James (Chelsea), Harry Maguire (Manchester United), Tyrone Mings (Aston Villa), Luke Shaw (Manchester United), John Stones (Manchester City), Kieran Trippier (Atlético), Kyle Walker (Manchester City)
 
ខ្សែបម្រើ: Jude Bellingham (Dortmund), Phil Foden (Manchester City), Jack Grealish (Aston Villa), Jordan Henderson (Liverpool), Mason Mount (Chelsea), Kalvin Phillips (Leeds United), Declan Rice (West Ham), Bukayo Saka (Arsenal), Jadon Sancho (Dortmund)
ខ្សែប្រយុទ្ធ: Dominic Calvert-Lewin (Everton), Harry Kane (Tottenham), Marcus Rashford (Manchester United), Raheem Sterling (Manchester City)
កីឡាករលេចធ្លោ៖ ខ្សែប្រយុទ្ធ Harry Kane និងខ្សែប្រយុទ្ធ Jadon Sancho
 
ក្រូអាស៊ី៖ ឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ២លើក
ក្រូអាស៊ី បានឈានដល់វគ្គមួយភាគបួនផ្តាច់ព្រ័ត្រ២លើក កាលពីឆ្នាំ១៩៩៦ និងឆ្នាំ២០០៨ ប៉ុន្តែកាលពីឆ្នាំ២០១៦ ពួកគេបានធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយ ដោយចាញ់ព័រទុយហ្គាល់ ១-០ នៅម៉ោងបន្ថែម។ នេះជាការបង្ហាញខ្លួនលើកទី៦របស់ក្រូអាស៊ី។
 
គ្រូបង្វឹក៖ លោក Zlatko Dalić សញ្ជាតិក្រូអាស៊ី
រឿងដដែលមិននឹកស្មានដល់នោះ គឺអតីតខ្សែបម្រើរូបនេះ ដឹកនាំជម្រើសជាតិរបស់ខ្លួនឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ២០១៨។ លោកបានកាន់តំណែងបន្តពីលោក Ante Cacic កាលពីឆ្នាំ២០១៧។
 
ជម្រើសកីឡាករ២៦នាក់៖
អ្នកចាំទី: Dominik Livaković (Dinamo Zagreb), Lovre Kalinić (Hajduk Split), Simon Sluga (Luton)
 
ខ្សែការពារ: Borna Barišić (Rangers), Domagoj Bradarić (LOSC Lille), Duje Ćaleta-Car (Marseille), Joško Gvardiol (Leipzig), Josip Juranović (Legia Warszawa), Dejan Lovren (Zenit), Mile Škorić (Osijek), Domagoj Vida (Beşiktaş), Šime Vrsaljko (Atlético Madrid)
 
ខ្សែបម្រើ: Mateo Kovačić (Chelsea), Luka Modrić (Real Madrid), Marcelo Brozović (Inter Milan), Milan Badelj (Genoa), Nikola Vlašić (CSKA Moskva), Mario Pašalić (Atalanta), Ivan Perišić (Inter Milan), Mislav Oršić (Dinamo Zagreb), Luka Ivanušec (Dinamo Zagreb)
 
ខ្សែប្រយុទ្ធ: Josip Brekalo (Wolfsburg), Ante Budimir (Osasuna), Andrej Kramarić (Hoffenheim), Bruno Petković (Dinamo Zagreb), Ante Rebić (AC Milan)
 
កីឡាករលេចធ្លោ៖ ខ្សែបម្រើ Luka Modric និងបម្រើស្លាប Josip Brekalo
 
ស្កុតឡែន៖ បង្ហាញវត្តមានលើកទី៣
ស្កុតឡែន ត្រូវបង្ហាញខ្លួនជាលើកទី៣ ក្រោយប្រកួតវគ្គ Play-off ជាបន្តបន្ទាប់លើអ៊ីស្រាអែល និងស៊ែប៊ី ដោយបាល់ប៉េណាល់ទី។ កាលពីឆ្នាំ១៩៩២ និងឆ្នាំ១៩៩៦ ពួកគេបានធ្លាក់នៅវគ្គជម្រុះតាមពូល។
 
គ្រូបង្វឹក៖ លោក Steve Clarke សញ្ជាតិស្កុតឡែន
អតីតខ្សែការពារ Chelsea រូបនេះ បានចាប់ផ្តើមតួនាទីបង្វឹក ដោយធ្វើជាជំនួយការលោក Ruud Gullit នៅ Newcastle United នាឆ្នាំ១៩៩៨ មុននឹងដឹកនាំជម្រើសជាតិស្កុតឡែន ចាប់តាំងពីខែឧសភា ឆ្នាំ២០១៩មក។
 
ជម្រើសកីឡាករ២៦នាក់៖
អ្នកចាំទី: Craig Gordon (Hearts), David Marshall (Derby), Jon McLaughlin (Rangers)
 
ខ្សែការពារ: Liam Cooper (Leeds), Declan Gallagher (Motherwell), Grant Hanley (Norwich), Jack Hendry (Celtic), Scott McKenna (Nottingham Forest), Stephen O'Donnell (Motherwell), Nathan Patterson (Rangers), Andy Robertson (Liverpool), Greg Taylor (Celtic), Kieran Tierney (Arsenal)
 
ខ្សែបម្រើ: Stuart Armstrong (Southampton), Ryan Christie (Celtic), John Fleck (Sheffield United), James Forrest (Celtic), Ryan Fraser (Newcastle United), Billy Gilmour (Chelsea), John McGinn (Aston Villa), Callum McGregor (Celtic), Scott McTominay (Manchester United), David Turnbull (Celtic)
 
ខ្សែប្រយុទ្ធ: Ché Adams (Southampton), Lyndon Dykes (QPR), Kevin Nisbet (Hibernian)
 
កីឡាករលេចធ្លោ៖ ខ្សែបម្រើ Jonh McGinn និងខ្សែប្រយុទ្ធ Lyndon Dykes
 
សាធារណរដ្ឋឆេក៖ ឈ្នះជើងឯកឆ្នាំ១៩៧៦ ក្រោមឈ្មោះឆេកូស្លូវ៉ាគី
ចន្លោះឆ្នាំ១៩៦០ដល់ឆ្នាំ១៩៩២ ឆេកូស្លូវ៉ាគី ឈ្នះជើងឯក១លើកនៅឆ្នាំ១៩៧៦។ ក្រោមឈ្មោះសាធារណរដ្ឋឆេក ពួកគេបានលេខ២នៅឆ្នាំ១៩៩៦ និងបានលេខ៣នៅឆ្នាំ២០០៤ ខណៈឆ្នាំ២០១៦ បានធ្លាក់នៅវគ្គជម្រុះតាមពូល។
 
គ្រូបង្វឹក៖ លោក Jaroslav Šilhavý សញ្ជាតិឆេក
ជាកីឡាករដ៏ឆ្នើមម្នាក់ដែលបានបង្ហាញខ្លួនដល់ទៅ៤៦៥គ្រាប់នៅក្លិបអាជីពចំនួន៥ក្នុងសាធារណរដ្ឋឆេក គ្រូបង្វឹកវ័យ៥៩ឆ្នាំរូបនេះ ធ្លាប់បានឈ្នះជើងឯកលីគឆេក២លើកផងដែរក្នុងនាមជាគ្រូបង្វឹក មុននឹងកាន់ដំណែងគ្រូជម្រើសជាតិចាប់ពីខែកញ្ញា ឆ្នាំ២០១៨។
 
ជម្រើសកីឡាករ២៦នាក់៖
អ្នកចាំទី: Aleš Mandous (Olomouc), Jiří Pavlenka (Werder Bremen), Tomáš Vaclík (Sevilla)
 
ខ្សែការពារ: Jan Bořil (Slavia Praha), Jakub Brabec (Viktoria Plzeň), Ondřej Čelůstka (Sparta Praha), Vladimír Coufal (West Ham), Pavel Kadeřábek (Hoffenheim), Tomáš Kalas (Bristol City), Tomáš Holeš (Slavia Praha), Aleš Matějů (Brescia), David Zima (Slavia Praha)
 
ខ្សែបម្រើ: Antonín Barák (Verona), Vladimír Darida (Hertha Berlin), Jakub Jankto (Sampdoria), Alex Král (Spartak Moskva), Lukáš Masopust (Slavia Praha), Jakub Pešek (Sparta Praha), Michal Sadílek (Liberec), Petr Ševčík (Slavia Praha), Tomáš Souček (West Ham)
 
ខ្សែប្រយុទ្ធ: Adam Hložek (Sparta Praha), Michael Krmenčík (PAOK), Tomáš Pekhart (Legia), Patrik Schick (Leverkusen), Matěj Vydra (Burnley)
 
កីឡាករលេចធ្លោ៖ ខ្សែបម្រើ Vladimir Darida និងខ្សែបម្រើ Tomas Soucek៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com