តោះ…ទិញឱ្យទាន់…! ថេបប្លេត Samsung Galaxy Tab A7 Lite ថ្មី មានលក់នៅកម្ពុជាហើយ!
អត្ថបទពាណិជ្ជកម្ម
តោះ…ទិញឱ្យទាន់…! ថេបប្លេត Samsung Galaxy Tab A7 Lite ថ្មី មានលក់នៅកម្ពុជាហើយ!
10, Jun 2021 , 10:08 am        
រូបភាព
ដោយ: ថ្មីៗ
 (ភ្នំពេញ) ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២១៖ គិតទៅអតិថិជនរបស់ សាមសុង ឥឡូវនេះគឺពិតជាឆ្លាតវៃ ខ្លាំងណាស់ និងដឹងច្បាស់ពីផលិតផលដែលផ្តល់នូវភាពអស្ចារ្យ និងភាពងាយស្រួល សម្រាប់ជីវិត ប្រចាំថ្ងៃរបស់ពួកគេ។ ចាប់ពីថ្ងៃដែលក្រុមហ៊ុន សាមសុង ប្រកាសឱ្យកម្ម៉ង់ទិញកាលពីដើមខែ មិថុនា ឆ្នាំ 2021 ថ្មីៗកន្លងទៅនេះចំនួនអតិថិជន ដ៏ច្រើនលើសលុបហួសពីការស្មានបានកម្ម៉ង់ទិញ ទុកមុនដែលជោគជ័យនេះទើបធ្វើក្រុមហ៊ុន សាមសុង ប្រញាប់ប្រញាល់ដាក់លក់ជូន លើទីផ្សារដើម្បីឱ្យទាន់តម្រូវការរបស់អតិថិជនទាំងអស់ឱ្យទាន់ពេលវេលា។
 
សូមបញ្ជាក់ថា ថេបប្លេត Galaxy Tab A7 Lite ដែលក្រុមហ៊ុន សាមសុង ដាក់លក់ជូនអតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជាពេលនេះគឺជាថេបប្លេតមួយក្នុងចំណោមថេបប្លេតរបស់ សាមសុង ដែលត្រូវបានផលិតឡើងយ៉ាងពិសេស និងល្អបំផុតសម្រាប់អតិថិជនទាំងអស់ ជាពិសេសម្រាប់ក្រុមគ្រួសារដែលមានកូនៗត្រូវសិក្សាតាមរយៈអនឡាញ (Online class), ការបំពេញការងារពីចម្ងាយ (Working From Home), និងការប្រជុំពីចម្ងាយ (Tele-con-call) ជាដើម។
 



ពិសេសជាងនេះទៀតក្នុងពេលចេញលក់នេះផងដែររាល់អតិថិជនដែលជាវ Galaxy Tab A7 Lite នឹងទទួលបាន ស៊ីមកាត Smart មួយដែលមាន Free data រហូតដល់ 12 សប្តាហ៍ផងដែរ។
 
ថេបប្លេត Galaxy Tab A7 Lite ត្រូវបានបង្កើតឡើងមកជាមួយនឹងកំពូលថាមពលថ្មធំរហូតដល់ទៅ 5,100 mAh ដែលអនុញ្ញាតឱ្យកូនៗ និងលោកអ្នកបំពេញការងារបានដោយរលូនដោយពុំចាំបាច់បារម្ភខ្លាចអស់ថ្មពាក់កណ្តាលទីប៉ះពាល់ដល់ការរៀនសូត្រ, ការប្រឡង, ឬការងាររបស់លោកអ្នកឡើយ។ ហើយអ្វីដែលពិសេសក្រៅពីការសិក្សា ឬបំពេញការងារ Galaxy Tab A7 Lite ដែលមានរាងស្តើង អេក្រង់ធំដល់ទៅ 8.7”  ភ្លឺច្បាស់ត្រជាក់ភ្នែកនេះអាចឱ្យលោកអ្នករីករាយជាមួយនឹងការកម្សាន្តបានយ៉ាងយូរ និងពេញភ្នែកបន្ថែមទៀត Galaxy Tab A7 Lite ក៏បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 15W AFC ជាមួយរន្ធ USB ប្រភេទ C ថែមទៀតផង! 
 


ក្រៅពីថាមពលថ្មធំហើយ ថេបប្លេត Galaxy Tab A7 Lite ក៏បំពាកទំហំផ្ទុកធំផងដែរ ដែលសម្រាប់ប្រភេទដាក់ស៊ីមមានទំហំ 64 GB ខណៈដែលប្រភេទប្រើ Wifi មានទំហំ 32 GB និងអាចបន្ថែមមេម៉ូរីក្រៅបានរហូតដល់ 1 TB ឯណោះ ដូច្នេះលោកអ្នកមិនបាច់បារម្ភថាអស់ទំហំផ្ទុក ឬ Space ដែលរំខានដល់ល្បឿនដំណើរការរបស់ម៉ាស៊ីនឡើយ។
 
សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab A7 Lite ដែលនឹងដាក់លក់ជូនក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខនេះគឺមាន 2 ប្រភេទដូចជា៖ ប្រភេទប្រើ Wifi (Tab A7 Lite Wifi) ដែលមានតម្លៃ 179 ដុល្លារ និងប្រភេទដាក់ស៊ីមកាតបាន (Tab A7 Lite LTE) ដែលមានតម្លៃ 229 ដុល្លារ  ជាមួយនឹងជម្រើស 2 ពណ៌៖ ពណ៌ទឹកប្រាក់ (ស៊ុមអេក្រង់ពណ៌ស) និងពណ៌ប្រផេះ (ស៊ុមអេក្រង់ពណ៌ខ្មៅ)…!
 
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!






(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com