Euro 2020 ពូល E៖ អេស្ប៉ាញ ស៊ុយអែត ប៉ូឡូញ និងស្លូវ៉ាគី
កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020 ពូល E៖ អេស្ប៉ាញ ស៊ុយអែត ប៉ូឡូញ និងស្លូវ៉ាគី
10, Jun 2021 , 3:05 pm        
រូបភាព
ដោយ: រួបរួម
ការប្រកួតពូល E នៃពានរង្វាន់ទ្វីបអឺរ៉ុប UEFA Euro 2020 នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី២៣ ខែមិថុនា នៅកីឡដ្ឋាន Krestovsky ក្រុង Saint Petersburg និងកីឡដ្ឋាន La Cartuja ក្រុង Seville ប្រទេសអេស្ប៉ាញ។ ពូលនេះ មានអេស្ប៉ាញ ស៊ុយអែត ប៉ូឡូញ និងស្លូវ៉ាគី។

 
អេស្ប៉ាញ៖ ម្ចាស់ជើងឯក៣ជំនាន់
នេះជាការបង្ហាញខ្លួន១១លើករបស់អេស្ប៉ាញ ដោយពួកគេធ្លាប់បានតំណែងជើងឯកកាលពីឆ្នាំ១៩៦៤ ឆ្នាំ២០០៨ និងឆ្នាំ២០១២។ អ្វីដែលគួរឲ្យខកចិត្ត អេស្ប៉ាញបានធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយ កាលពីឆ្នាំ២០១៦ ក្រោយចាញ់អ៊ីតាលី ២-០។ 
 
គ្រូបង្វឹក៖ លោក Luis Enrique សញ្ជាតិអេស្ប៉ាញ
លោកបានចុះចេញពីតំណែងម្តងក្នុងខែមិថុនា ឆ្នាំ២០១៩ ក្រោយហេតុផលផ្ទាល់ខ្លួន ប៉ុន្តែបានវិលត្រឡប់ដឹកនាំក្រុមវិញ នារយៈពេល៥ខែបន្ទាប់។ នៅឆ្នាំ២០១៥ លោកបាននាំ Barcelona ឈ្នះពាន UEFA Champions League។
 
ជម្រើសកីឡាករ២៤រូប៖
អ្នកចាំទី: David de Gea (Manchester United), Unai Simón (Athletic), Robert Sánchez (Brighton & Hove Albion)
ខ្សែការពារ: José Gayà (Valencia), Jordi Alba (Barcelona), Pau Torres (Villarreal), Aymeric Laporte (Manchester City), Eric García (Manchester City), Diego Llorente (Leeds United), César Azpilicueta (Chelsea)
ខ្សែបម្រើ: Thiago Alcántara (Liverpool), Sergio Busquets (Barcelona), Koke (Atlético), Marcos Llorente (Atlético), Dani Olmo (Leipzig), Rodri (Manchester City), Fabián Ruiz (Napoli), Pablo Sarabia (Paris), Ferran Torres (Manchester City), Adama Traoré (Wolves)
ខ្សែប្រយុទ្ធ: Álvaro Morata (Juventus), Gerard Moreno (Villarreal), Mikel Oyazabal (Real Sociedad), Pedri (Barcelona)
 
កីឡាករលេចធ្លោ៖ ខ្សែប្រយុទ្ធ Alvaro Marata និងខ្សែការពារ Jordi Alba
 
ស៊ុយអែត៖ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំ១៩៩២
ស៊ុយអែតនឹងបង្ហាញខ្លួនជាលើកទី៧ ដោយពួកគេធ្លាប់ឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំ១៩៩២។ នៅឆ្នាំ២០១៦ ពួកគេបានធ្លាក់នៅវគ្គជម្រុះតាមពូល។
 
គ្រូបង្វឹក៖ លោក Janne Andersson សញ្ជាតិស៊ុយអែត
លោកបានចូលកាន់តំណែងចាប់តាំងពីឆ្នាំ២០១៦មក ហើយនាំក្រុមបានកៅអី World Cup ជាលើកដំបូងនារយៈពេល១២ឆ្នាំចុងក្រោយ និងនាំក្រុមឡើងកំពូលតារាង UEFA National League។
 
ជម្រើសកីឡាករ២៦នាក់៖
អ្នកចាំទី: Karl-Johan Johnsson (København), Kristoffer Nordfeldt (Gençlerbirliği), Robin Olsen (Everton)
 
ខ្សែការពារ: Ludwig Augustinsson (Werder Bremen), Pierre Bengtsson (Vejle), Marcus Danielson (Dalian Yifang), Andreas Granqvist (Helsingborg), Filip Helander (Rangers), Pontus Jansson (Brentford), Emil Krafth (Newcastle United), Victor Lindelöf (Manchester United), Mikael Lustig (AIK)
 
ខ្សែបម្រើ: Jens-Lys Cajuste (Midtjylland), Viktor Claesson (Krasnodar), Albin Ekdal (Sampdoria), Emil Forsberg (Leipzig), Dejan Kulusevski (Juventus), Sebastian Larsson (AIK), Kristoffer Olsson (Krasnodar), Robin Quaison (Mainz), Ken Sema (Watford), Mattias Svanberg (Bologna), Gustav Svensson (Guangzhou)
 
ខ្សែប្រយុទ្ធ: Marcus Berg (Krasnodar), Alexander Isak (Real Sociedad), Jordan Larsson (Spartak Moskva)
 
កីឡាករលេចធ្លោ៖ អ្នកចាំទី Robin Olsen និងខ្សែប្រយុទ្ធ Alexander Isak
 
ប៉ូឡូញ៖ ឈានទៅដល់វគ្គ១/៤ផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៦
ការឈានទៅដល់វគ្គ១/៤ផ្តាច់ព្រ័ត្រកាពីឆ្នាំ២០១៦ ហើយចាញ់ព័រទុយហ្គាល់ដោយបាល់ប៉េណាល់ទី គឺជាកំណត់ត្រាខ្ពស់បំផុតរបស់ស៊ុយអែត។ សម្រាប់ព្រឹត្តិការណ៍លើកនេះ ពួកគេត្រូវបង្ហាញខ្លួនជាលើកទី៤។
 
គ្រូបង្វឹក៖ លោក Paulo Sousa សញ្ជាតិព័រទុយហ្គាល់
លោកទើបបានចូលកាន់តំណែងកាលពីខែមករា ឆ្នាំ២០២១ ជំនួសលោក Jerzy Brzeczek។ អតីតខ្សែបម្រើព័រទុយហ្គាល់រូបនេះ មានបទពិសោធន៍ដឹកនាំក្លិបជាច្រើនក្នុងនោះនៅអង់គ្លេស ហុងគ្រី អ៊ីស្រាអែល ស្វីស អ៊ីតាលី ចិន និងបារាំង។
 
ជម្រើសកីឡាករ២៦នាក់៖
អ្នកចាំទី: Łukasz Fabiański (West Ham), Łukasz Skorupski (Bologna), Wojciech Szczęsny (Juventus)
 
ខ្សែការពារ: Jan Bednarek (Southampton), Bartosz Bereszyński (Sampdoria), Kamil Glik (Benevento), Michał Helik (Barnsley), Tomasz Kędziora (Dynamo Kyiv), Kamil Piątkowski (Raków Częstochowa), Tymoteusz Puchacz (Lech Poznań), Maciej Rybus (Lokomotiv Moskva)
 
ខ្សែបម្រើ: Paweł Dawidowicz (Verona), Przemysław Frankowski (Chicago Fire), Kamil Jóźwiak (Derby), Mateusz Klich (Leeds), Kacper Kozłowski (Pogoń Szczecin), Grzegorz Krychowiak (Lokomotiv Moskva), Karol Linetty (Torino), Jakub Moder (Brighton), Przemysław Płacheta (Norwich), Piotr Zieliński (Napoli)
 
ខ្សែប្រយុទ្ធ: Dawid Kownacki (Fortuna Düsseldorf), Robert Lewandowski (Bayern), Arkadiusz Milik (Marseille), Karol Świderski (PAOK), Jakub Świerczok (Piast Gliwice)
 
កីឡាករលេចធ្លោ៖ ខ្សែប្រយុទ្ធ Robert Lewandowski និងខ្សែបម្រើ Mateusz Klich
 
ស្លូវ៉ាគី៖ ទើបបង្ហាញខ្លួន២លើកជាប់គ្នា
កាលពីឆ្នាំ២០១៦ ស្លូវ៉ាគី បានឈានដល់វគ្គ១៦ក្រុមចុងក្រោយ ហើយបានចាញ់អាល្លឺម៉ង់ ៣-០។ នេះជាការបង្ហាញខ្លួនលើកទី២ ក្រោយបានយកឈ្នះសាធារណរដ្ឋអៀរឡង់ និងអៀរឡង់ខាងជើង នៅវគ្គ Play-offs។
 
គ្រូបង្វឹក៖ លោក Stefan Tarkovic សញ្ជាតិស្លូវ៉ាគី
លោកបានចាប់ផ្តើមក្នុងតួនាទីជាគ្រូជំនួយពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៨ ។ ចាប់ពីខែធ្នូ ឆ្នាំ២០២០ មក លោកបានកាន់តំណែងគ្រូបង្វឹកជាផ្លូវការ។
 
ជម្រើសកីឡាករ២៦នាក់៖
អ្នកចាំទី: Martin Dúbravka (Newcastle), Dušan Kuciak (Lechia Gdańsk), Marek Rodák (Fulham)
 
ខ្សែការពារ: Dávid Hancko (Sparta Praha), Tomáš Hubočan (Omonoia), Martin Koscelník (Liberec), Peter Pekarík (Hertha Berlin), Ľubomír Šatka (Lech Poznań), Milan Škriniar (Inter Milan), Martin Valjent (Mallorca), Denis Vavro (Huesca)
 
ខ្សែបម្រើ: László Bénes (Augsburg), Ondrej Duda (Köln), Ján Greguš (Minnesota), Marek Hamšík (IFK Göteborg), Lukáš Haraslín (Sassuolo), Jakub Hromada (Slavia Praha), Patrik Hrošovský (Genk), Juraj Kucka (Parma), Stanislav Lobotka (Napoli), Tomáš Suslov (Groningen), Vladimír Weiss (Slovan Bratislava)
 
ខ្សែប្រយុទ្ធ: Róbert Boženík (Feyenoord), Michal Ďuriš (Omonoia), Róbert Mak (Ferencváros), Ivan Schranz (Jablonec)
 
កីឡាករលេចធ្លោ៖ ខ្សែបម្រើ Marek Hamsik និងខ្សែបម្រើ Thomas Suslov៕
 
 
 
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com