COVID-19
ជាតិ
ករណីកូវីដ-១៩ នៅ៣ខេត្តទៀត៖ ស្វាយរៀងមាន២៨នាក់ កំពង់ធំ២១នាក់ ត្បូងឃ្មុំ៩នាក់
10, Jun 2021 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
ខេត្តស្វាយរៀង រកឃើញករណីវិជ្ជមានកូវីដ-១៩ បន្ថែម២៨នាក់ទៀត ខណៈអ្នកជំងឺដល់ទៅ ៧៤ នាក់បានជាសះស្បើយ។ ចំណែកខេត្តកំពង់ធំ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២១នាក់ទៀត ខណៈអ្នកសះស្បើយមាន ៤៣នាក់បន្ថែមដែរ។ ដោយឡែកខេត្តត្បូងឃ្មុំ មានអ្នកឆ្លងថ្មី ចំនួន ៩នាក់។

 
 ស្វាយរៀង៖ មាន២៨នាក់ទៀត និង៧៤នាក់ជាសះស្បើយ
 
ខេត្តស្វាយរៀង រកឃើញករណីវិជ្ជមានកូវីដ-១៩ បន្ថែម២៨នាក់ទៀត ខណៈអ្នកជំងឺដល់ទៅ ៧៤ នាក់បានជាសះស្បើយ។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង ២៨នាក់ មាន៩នាក់នៅក្រុងស្វាយរៀង, ៦នាក់នៅស្រុកស្វាយជ្រំ, ៤នាក់នៅស្រុកចន្ទ្រា,៤នាក់នៅស្រុករមាសហែក, ២នាក់នៅស្រុកកំពង់រោទិ៍, ២នៅក្រុងបាវិត និង២នាក់នៅស្រុកស្វាយទាប។ បច្ចុប្បន្នខេត្តស្វាយរៀង មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១១៧៤ នាក់ ក្នុងនោះ៧៣៦នាក់បានជាសះស្បើយ។ អ្នកជំងឺ ៧នាក់បានស្លាប់ និង៤៣០នាក់ទៀត កំពុងសម្រាកព្យាលបាល។ 
 
កំពង់ធំ៖ រកឃើញថ្មី២១នាក់ និងជាសះស្បើយ ៤៣នាក់ 
 
រដ្ឋបាលខេត្តកំពង់ធំ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២១នាក់ទៀត ខណៈអ្នកជំងឺចំនួន៤៣នាក់បន្ថែមបានជាសះស្បើយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ អ្នកឆ្លងថ្មីទាំអ ២១នាក់នោះភាគច្រើនបានប៉ះពាល់នឹងអ្នកវិជ្ជមានកន្លងមក និងមានពលករមកពីថៃ ចំណួន ៣៤នាក់ផងដែរ។ អ្នកជំងឺ ៥នាក់ មានទីលំនៅក្នុងស្រុកសន្ទុក, ៥នាក់រស់នៅស្រុកប្រាសាទសំបូរ, ៤នាក់នៅស្រុកបារាយណ៍ ខណៈក្រុងស្ទឹងសែន និងស្រុកតាំងគោក មាន៣នាក់រៀងខ្លួន។ អ្នកជំងឺ១នាក់ទៀត ជាពលរដ្ឋស្រុកជីក្រែង ខេត្តសៀមរាប។ បច្ចុប្បន្នខេត្តកំពង់ធំ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៦៣នាក់ ក្នុងនោះ ១៩៩នាក់បានជាសះស្បើយ ១នាក់ស្លាប់ ហើយអ្នកជំងឺ ១៦៣នាក់ទៀត កំពុងបន្តសម្រាកព្យាបាល។  
 
ត្បូងឃ្មុំ៖ រកឃើញ៩នាក់បន្ថែម
 
មនុស្ស៩នាក់ទៀតមានតេស្តវិជ្ជមានកូវីដ-១៩ នៅខេត្តត្បូងឃ្មុំ ដែលក្នុងនោះមាន ៥នាក់រស់នៅភូមលោ ឃុំកំពាន់ ស្រុកមេមត់។ ២នាក់នៅភូមិក្រពើសា ឃុំរំដិល ស្រុកអូររាំងឪ, ១នាក់នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង និង១នាក់ទៀតនៅភូមិ៣ម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ។  នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ។

អត្ថបទទាក់ទង
 
 
 ករណីទូទាំងប្រទេស៖ ឆ្លងថ្មី ៤២៦នាក់ សះស្បើយ៧៦០នាក់ អ្នកស្លាប់កើនដល់ ៣០០នាក់
 
ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៤២៦នាក់ ករណីទៀត នៅកម្ពុជា និង៧៦០នាក់ទៀត បានជាសះស្បើយ។ អ្នកស្លាប់មានដល់ទៅ១១នាក់ទៀត។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤២៦នាក់ មាន៤៦នាក់ជាករណីនាំចូល។ គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩សរុប  ៣៦៦៦៦នាក់ ក្នុងនោះ២៩ ៨០៧ នាក់ បានជាសះស្បើយ និងស្លាប់កើនដល់ ៣០០នាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com