អន្តរជាតិ
Euro 2020 ពូល F៖ ហុងគ្រី ព័រទុយហ្គាល់ បារាំង និងអាល្លឺម៉ង់
10, Jun 2021 , 6:59 pm        
រូបភាព
ដោយ: រួបរួម
ការប្រកួតពូល F នៃពានរង្វាន់ទ្វីបអឺរ៉ុប UEFA Euro 2020 នឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាន Puskas Arena ក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី និងកីឡដ្ឋាន Allianz Arena ក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។ ពូលនេះ មានហុងគ្រី ព័រទុយហ្គាល់ បារាំង និងអាល្លឺម៉ង់។

 
ហុងគ្រី៖ ចំណាត់ថ្នាក់លេខ៣កាលពីឆ្នាំ១៩៦៤
ហុងគ្រីបង្ហាញខ្លួនលើកទី៤ក្នុងព្រឹត្តិការណ៍អឺរ៉ុប ដោយ៣លើកន្លងមក សុទ្ធតែឆ្លងផុតវគ្គជម្រុះតាមពូល។ ពួកគេបានលេខ៣កាលពីឆ្នាំ១៩៦៤ បានលេខ៤នៅឆ្នាំ១៩៧២ ហើយឈានដល់វគ្គ១៦ក្រុមចុងក្រោយកាលពីឆ្នាំ២០១៦ ដោយចាញ់បែលហ្ស៊ិក ៤-០។
 
គ្រូបង្វឹក៖ លោក Marco Rossi សញ្ជាតិអ៊ីតាលី
ជាអតីតខ្សែការពារដែលប្រឡូកក្នុងក្រុមអាជីពជាច្រើន លោកចាប់ផ្តើមកាន់តំណែងជាគ្រូបង្វឹកនៅឆ្នាំ២០០៤ហើយមានប្រវត្តិនាំក្រុម Budapest Honved FC ឈ្នះលីគកំពូលហុងគ្រី មុនពេលចូលដឹកនាំក្រុមជម្រើសជាតិចាប់តាំងពីឆ្នាំ២០១៨មក។
 
កីឡាករជម្រើស២៦នាក់៖
អ្នកចាំទី: Ádám Bogdán (Ferencváros), Dénes Dibusz (Ferencváros), Péter Gulácsi (Leipzig)
 ខ្សែការពារ: Bendegúz Bolla (Fehérvár), Endre Botka (Ferencváros), Attila Fiola (Fehérvár), Ákos Kecskés (Lugano), Ádám Lang (Omonia Nicosia), Gergő Lovrencsics (Ferencváros), Loïc Négo (Fehérvár), Willi Orbán (Leipzig), Attila Szalai (Fenerbahçe)
 ខ្សែបម្រើ: Tamás Cseri (Mezőkövesd), Dániel Gazdag (Philadelphia Union), László Kleinheisler (Osijek), Ádám Nagy (Bristol City), András Schäfer (Dunajská Streda), Dávid Sigér (Ferencváros), Kevin Varga (Kasımpaşa), Roland Varga (MTK Budapest)
 ខ្សែប្រយុទ្ធ: János Hahn (Paks), Filip Holender (Partizan), Nemanja Nikolić (Fehérvár), Roland Sallai (Freiburg), Szabolcs Schön (FC Dallas), Ádám Szalai (Mainz)
កីឡាករលេចធ្លោ៖ ខ្សែការពារ Willi Orban និងខ្សែប្រយុទ្ធ Adam Szalai
 
ព័រទុយហ្គាល់៖ ម្ចាស់ការពារតំណែងជើងឯក
ព័រទុយហ្គាល់ជាក្រុមដ៏ខ្លាំងមួយនៅតំបន់អឺរ៉ុប ដោយពួកគេបានចំណាត់ថ្នាក់លេខ៣ ចំនួន៣លើក រងជើងឯក១លើក និងឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ២លើក។ កាលពីឆ្នាំ២០១៦ ពួកគេបានក្លាយជាម្ចាស់ជើងឯក ជាប្រវត្តិសាស្ត្រក្នុងក្រុមជម្រើសជាតិខ្លួន។
 
គ្រូបង្វឹក៖ លោក Fernando Santos សញ្ជាតិព័រទុយហ្គាល់
ចាប់តាំងពីកាន់តួនាទីជាគ្រូបង្វឹក លោកនាំ Porto ឈ្នះពានចំនួន៥ និងនាំ AEK Athens ឈ្នះ Greek Cup។ លោក Santos បានក្លាយជានិមិត្តរូបរបស់ព័រទុយហ្គាល់ ក្រោយនាំក្រុមឈ្នះជើងឯក Euro 2016 ឈ្នះ UEFA Nations League ឆ្នាំ២០១៩ និងបានលេខ៣ FIFA Conferations Cup ឆ្នាំ២០១៧។
 
ជម្រើសកីឡាករ២៦នាក់៖
អ្នកចាំទី: Anthony Lopes (Lyon), Rui Patrício (Wolves), Rui Silva (Granada)
 ខ្សែការពារ: João Cancelo (Manchester City), Rúben Dias (Manchester City), José Fonte (LOSC Lille), Raphael Guerreiro (Dortmund), Nuno Mendes (Sporting CP), Pepe (Porto), Nélson Semedo (Wolves)
 ខ្សែបម្រើ: William Carvalho (Real Betis), Danilo (Paris), Bruno Fernandes (Manchester United), Gonçalo Guedes (Valencia), João Moutinho (Wolves), Rúben Neves (Wolves), Sérgio Oliveira (Porto), João Palhinha (Sporting CP), Pote (Sporting CP), Renato Sanches (LOSC Lille), Bernardo Silva (Manchester City)
 ខ្សែប្រយុទ្ធ: João Félix (Atlético Madrid), Diogo Jota (Liverpool), Cristiano Ronaldo (Juventus), André Silva (Eintracht Frankfurt), Rafa Silva (Benfica)
 
កីឡាករលេចធ្លោ៖ ខ្សែប្រយុទ្ធ Cristiano Ronaldo និងខ្សែបម្រើ Bruno Fernades
 
បារាំង៖ ម្ចាស់ជើងឯកឆ្នាំ១៩៨៤ និងឆ្នាំ២០០០
បារាំងត្រូវបង្ហាញខ្លួនជាលើកទី១០ក្នុងព្រឹត្តិការណ៍ Euro ដោយពួកគេធ្លាប់បានជើងឯក២លើក គឺក្នុងឆ្នាំ១៩៨៤ និងឆ្នាំ២០០០។ កាលពីឆ្នាំ២០១៦ ពួកគេបានឈានដល់វគ្គផ្តាច់ព្រ័ត្រ ហើយបានចាញ់ព័រទុយហ្គាល់ ១-០ នៅម៉ោងបន្ថែម។
 
គ្រូបង្វឹក៖ លោក Didier Deschamps សញ្ជាតិបារាំង
លោក Deschamps បានធ្វើជាក្រុមជម្រើសជាតិពេលបារាំងឈ្នះពាន World Cup ឆ្នាំ១៩៩៨ និងឈ្នះពាន Euro ឆ្នាំ២០០០។ កាន់តំណែងជាគ្រូបង្វឹកជម្រើសជាតិ លោកបាននាំបារាំងឈ្នះពាន World Cup ឆ្នាំ២០១៨ ហើយរំពឹងជោគជ័យបន្ថែមទៀតនៅ Euro។
 
ជម្រើសកីឡាករ២៦នាក់៖
អ្នកចាំទី: Hugo Lloris (Tottenham), Mike Maignan (Milan), Steve Mandanda (Marseille)
 ខ្សែការពារ: Lucas Digne (Everton), Léo Dubois (Lyon), Lucas Hernández (Bayern), Presnel Kimpembe (Paris), Jules Koundé (Sevilla), Clément Lenglet (Barcelona), Benjamin Pavard (Bayern), Raphaël Varane (Real Madrid), Kurt Zouma (Chelsea)
 ខ្សែបម្រើ: Kingsley Coman (Bayern), N'Golo Kanté (Chelsea), Thomas Lemar (Atlético Madrid), Paul Pogba (Manchester United), Adrien Rabiot (Juventus), Moussa Sissoko (Tottenham), Corentin Tolisso (Bayern)
 ខ្សែប្រយុទ្ធ: Wissam Ben Yedder (Monaco), Karim Benzema (Real Madrid), Ousmane Dembélé (Barcelona), Olivier Giroud (Chelsea), Antoine Griezmann (Barcelona), Kylian Mbappé (Paris), Marcus Thuram (Mönchengladbach)
 
កីឡាករលេចធ្លោ៖ ខ្សែប្រយុទ្ធ Antoine Griezmann និងខ្សែការពារ Clement Lenglet
 
អាល្លឺម៉ង់៖ ម្ចាស់ជើងឯក៣ជំនាន់
អាល្លឺម៉ង់នឹងបង្ហាញខ្លួនជាលើកទី១៣ ដោយពួកគេធ្លាប់ឈ្នះជើងឯក៣លើកក្នុងឆ្នាំ១៩៧២ ឆ្នាំ១៩៨០ និងឆ្នាំ១៩៩៦។ នា៣លើកចុងក្រោយ អាល្លឺម៉ង់សុទ្ធតែបានឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈកាលពីឆ្នាំ២០១៦ ចាញ់បារាំង ២-០។
 
គ្រូបង្វឹក៖ លោក Joachim Low សញ្ជាតិអាល្លឺម៉ង់
លោក Low ជាអតីតខ្សែប្រយុទ្ធកំណត់ត្រារបស់ក្លិប Freiburg។ លោកបានដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ តាំងពីឆ្នាំ២០០៦មក ហើយបាននាំក្រុមឈ្នះពាន World Cup កាលពីឆ្នាំ២០១៤។
ជម្រើសកីឡាករ២៦នាក់៖
អ្នកចាំទី: Manuel Neuer (Bayern), Bernd Leno (Arsenal), Kevin Trapp (Frankfurt)
 
ខ្សែការពារ: Emre Can (Dortmund), Matthias Ginter (Mönchengladbach), Robin Gosens (Atalanta), Christian Günter (Freiburg), Marcel Halstenberg (Leipzig), Mats Hummels (Dortmund), Lukas Klostermann (Leipzig), Robin Koch (Leeds), Antonio Rüdiger (Chelsea), Niklas Süle (Bayern)
ខ្សែបម្រើ: Serge Gnabry (Bayern), Leon Goretzka (Bayern), İlkay Gündoğan (Manchester City), Jonas Hofmann (Mönchengladbach), Joshua Kimmich (Bayern), Toni Kroos (Real Madrid), Jamal Musiala (Bayern), Florian Neuhaus (Mönchengladbach), Leroy Sané (Bayern)
ខ្សែប្រយុទ្ធ: Kai Havertz (Chelsea), Thomas Müller (Bayern), Kevin Volland (Monaco), Timo Werner (Chelsea)
 
កីឡាករលេចធ្លោ៖ ខ្សែបម្រើ Toni Kroos និងខ្សែប្រយុទ្ធ Kai Havertz៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com