ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្ត្រី​អស់​រដូវ​គួរ​បន្ត​ធ្វើការ​រួម​ភេទ​ទៀត​ដែរ​ឬទេ​?
10, Jun 2021 , 10:59 pm        
រូបភាព
​អ្នក​មិន​ចូលចិត្ត​ការ​រួមភេទ​នៅពេល​ដែល​អស់​រដូវ​មែន​ទេ​? វា​មិន​ត្រឹមត្រូវ​ទេ ពី​ព្រោះ​ការ​រួមភេទ​អាច​ជួយ​ដល់​ស្ត្រី​អស់​រដូវ​នៅក្នុង​បញ្ហា​សុខភាព មួយចំនួន​។​

 
យោងតាម​សំដី​របស់​លោកស្រី​វេជ្ជបណ្ឌិត June Reinisch និង ជា​អតីត​នាយក នៅ​វិទ្យាស្ថាន Kinsey នៃ​សកល​វិទ្យាល័យ Indiana បាន​និយាយថា ចំពោះ​ស្ត្រី​ដែល​ស្ថិត​ក្នុង​វ័យ​រាំង​ឈាម​រដូវ ដែល​បាន ទទួលបាន​តម្រេក​ផ្នែក​ផ្លូវ​កាម​បាន​ជា​ទៀងទាត់ គឺ​អាច​កាត់បន្ថយ​នូវ ឱកាស​នៃ​ការកើតមាន​នូវ​ជំងឺ បង្ក​រោគ​តាម​បង្ហួរនោម និង ការបង្ក​រោគ​នៅក្នុង​ទ្វារមាស​បាន​។​
 
លោកស្រី​ជឿថា ការធ្វើ​សកម្មភាព​ផ្នែក ផ្លូវភេទ​ជា​ទៀងទាត់ គឺ​អាច​ផ្តល់អោយ​អ្នក​នូវ​ការ​បន្ត​ចេញ​នូវ​ទឹក​រំអិល នៅក្នុង​តំបន់​នៃ​ទ្វារមាស ដោយ​ប្រឆាំងនឹង​ភាព​ស្ងួត​ហែ​ង ដែល​អាច​នឹង​នាំអោយ​មាន​នូវ ការ​ចម្លងរោគ​បាន​។ ការកើនឡើង​នូវ ភស្តុតាង​ជា​ច្រើន បានចង្អុលបង្ហាញ​ថា សកម្មភាព​នៃ​ការរួម​ភេទ​អាច​ធ្វើអោយ មាន​អត្ថប្រយោជន៍​ក្នុងការ ព្យាបាល​បាន​នូវ​រោគ​សញ្ញា​មួយ​ចំនួន របស់​ភាព​រាំង​ឈាម​រដូវ​នេះ ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com