ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​មើល​អត្តចរិត​ទារក​តាម​រយៈ​ការ​គេង​
11, Jun 2021 , 6:59 am        
រូបភាព
​ប្រសិន​ជា​អ្នក​ចង់​ដឹង​ថា​កូន​អ្នក​មាន​អត្តចរិត​បែបណា អ្នក​អាច​មើល​តាម​រយៈ​ការ​គេង​របស់​គេ​បាន ព្រោះ​វា​បញ្ចេញ​តាមរយៈ​នេះ​។ ដូចនេះ​តើ​កូន​ដែល​មាន​ទម្លាប់​គេង​រមូល​ចូល​គ្នា​មាន​អត្ថ​ចរិត​បែប​ណា​ទៅ​?

 
​នៅពេល​ដែល​កូន​គេង​មួយ​ចំហៀង​ខ្លួន ហើយ​ដៃ និង​ជើង​រមូល​ចូល​គ្នា​ដូច​ពេលដែល​គេ​នៅក្នុង​ពោះ​របស់​អ្នក ជា​កូន​ដែល​មាន​ភាព​មាំ​នៅ​ខាងក្រៅ ប៉ុន្តែ​ក្នុង​ចិត្ត​បែរជា​ឆាប់​ប្រតិកម្ម​ទៅវិញ​។ នៅពេលដែល​គេ​ឃើញ​មនុស្ស​ប្លែក​មុខ គេ​អាច​មាន​ភាព​អៀនខ្មាស​ដំបូង ប៉ុន្តែ​គេ​ក៏​ឆាប់​ត្រឡប់​មក​សភាព​ដើម​វិញ​ដែរ​។ ជាធម្មតា កូន​ដែល​គេង​បែបនេះ​ជា​កូន​ដែល​ខ្វះ​អារម្មណ៍​សុវត្ថិភាព​ក្នុង​ខ្លួន ហើយ​មាន​ភាពទន់ខ្សោយ​។ ម្យ៉ាងទៀត​គេ​ជា​ក្មេង​ដែល​ពុំ​សូវ​មាន​ភាព​ឯករាជ្យ​ចំពោះ​ខ្លួនឯង​ទេ ដោយ​តែងតែ​ពឹងផ្អែក​លើ​មនុស្ស​ដែល​ស្និទ្ធ​ជាមួយ​គេ ហើយ​ប្រសិន​ជា​គេ​ជួបនឹង​អ្វី​ដែល​លំបាក គេ​អាច​ជ្រើសរើស​គេចវេស ដោយ​មិន​ហ៊ាន​ប្រឈមមុខ​ឡើយ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com