ជាតិ
ពីនេះ ពីនោះ
តើ«កាលានុវត្តភាព»មានន័យច្បាស់លាស់ដូចម្តេច?
27, Jun 2023 , 7:29 am        
រូបភាព
សទ្ទានុក្រមវិទ្យាសាស្ត្រសេដ្ឋកិច្ច ខ្មែរ អង់គ្លេស និងបារាំង បានពន្យល់ពាក្យ«កាលានុវត្តភាព»ដូចខាងក្រោម៖

 
«កាលានុវត្តភាព»មានន័យថា កាលៈទេសៈដ៏គួរសមគួរ ឬដំណើរវិវឌ្ឍត្រូវពេលវេលា ឱកាសដែលអនុគ្រោះសម្រាប់ចាប់យកប្រយោជន៍អំពីកិច្ចការអ្វីមួយ ឬគុណសម្បត្តិអ្វីមួយដែលកំពុងលេចឡើង​។ ក៏ប៉ុន្តែការទាញយកប្រយោជន៍នោះគឺអាចប្រឈមនឹងហានិភ័យ ហើយចំាបាច់ត្រូវបេ្តជ្ញាចិត្តយ៉ាងមុតមាំ និងមានធនធានគ្រប់គ្រាន់ ទើបគេអាចទាញយកប្រយោជន៍នោះបាន។ 
 
គេប្រើពាក្យនេះ ក្នុងន័យសេដ្ឋកិច្ច ដោយប្រើផ្សំនឹងថ្លៃដើម (Opportunity Cost) ដែលមានន័យថា ជាថ្លៃដើមកាលានុវត្តភាព ដែលសំដៅដល់ថ្លៃដើមនៃជម្រើសល្អផ្សេងៗទៀតដែលត្រូវបានបោះបង់ចោល។ 
 
ពាក្យនេះ ប្រើក្នុងគោលដៅធានាឲ្យបាននូវប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានដែលមាន។ កាលានុវត្តភាពក្នុងកាលៈទេសៈខ្លះអាចត្រូវបានគេប្រើជាវេចនសព្ទជាមួយនឹងពាក្យ«ឱកាស»។ ប៉ុន្តែគេប្រើពាក្យ«ឱកាស»សម្រាប់បញ្ជាក់ពីពេលវេលា ឬកាលៈទេសៈធម្មតាប៉ុណ្ណោះ។ 
 
ឧទាហរណ៍៖ វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨-២០០៩ បានផ្តល់កាលានុវត្តភាពដល់កម្ពុជាសម្រាប់អភិវឌ្ឍវិស័យកសិកម្មដ៏មានសក្តានុពលរបស់ខ្លួន៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com