ជាតិ
ពីនេះ ពីនោះ
អានតាមអង់គ្លេស«Poster»,អានតាមបារំាង«Affiche», ខ្មែរខ្ចីពាក្យពីបារំាង«អាហ្វ៊ីស»
27, Jul 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
ពលរដ្ឋខ្មែរប្រាកដជាធ្លាប់បានប្រើ និងនិយាយពាក្យ«Poster»ជាភាសាអង់គ្លេស សម្រាប់សំដៅលើផ្ទំាងបោះពុម្ពសម្រាប់ដាក់ជាប់នឹងជញ្ជាំង ឬទីកន្លែងសាធារណៈ។ ប៉ុន្តែកម្រមានពលរដ្ឋហៅពាក្យនេះតាមភាសាបារំាងណាស់។

  
 
សទ្ទានុក្រមវិទ្យាសាស្ត្រសេដ្ឋកិច្ចខ្មែរ អង់គ្លេស និងបារំាងបានបញ្ជាក់ពាក្យ «អាហ្វ៊ីស»សរសេរជាភាសាបារំាង«Affiche»  មានន័យថាផ្ទាំងបោះពុម្ពដែលបានរចនាឡើងជាអក្សរសុទ្ធ ជារូបភាព ឬជាអក្សរផង និងជារូបភាពផង សម្រាប់ដាក់ជាប់នឹងជញ្ជាំង ឬនៅទីកន្លែងសាធារណៈ សម្រាប់ទាក់ទាញចំណាប់អារម្មណ៍អ្នកឆ្លងកាត់ ដើម្បីឲ្យដឹងអំពីគោលបំណងនៃអ្នកផ្សព្វផ្សាយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com