ជាតិ
ក្រសួងកសិកម្ម និងអង្គការដៃគូ សិក្សាលទ្ធភាពបង្កើនផលិតកម្មត្រីនៅកម្ពុជា
12, Jun 2021 , 8:59 am        
រូបភាព
រូបភាពពីផេកហ្វេសប៊ុក CAST
រូបភាពពីផេកហ្វេសប៊ុក CAST
គម្រោងធានារ៉ាប់រងវារីវប្បកម្មទឹកសាបនៅកម្ពុជា ត្រូវបាន បង្កើតឡើងដើម្បីបង្កើនផលិត កម្មត្រី ដែលមានតម្រូវការ ខ្ពស់សម្រាប់ទីផ្សារ និងការអភិវឌ្ឍផ្នែកឧស្សាហកម្ម ប្រកប ដោយនិរន្តរភាព។

 
គម្រោងធានារ៉ាប់រងវារីវប្បកម្មនេះ មិនទាន់ចាប់ផ្ដើមអនុវត្តនៅឡើយទេ។ បច្ចប្បន្ន ភាគី ពាក់ព័ន្ធទាំងអស់ កំពុងសិក្សាពីលទ្ធភាពដែលអាចអនុវត្តបាន ដើម្បីស្វែងយល់បន្ថែមឲ្យ កាន់តែច្បាស់ពីបញ្ហាប្រឈមផ្នែកផលិតកម្ម។ 
 
គម្រោងធានារ៉ាប់រងនេះគឺផ្តោតសំខាន់លើផ្នែកផលិតរបស់កសិករចិញ្ចឹមត្រីខ្នាតធំ ដែលធ្វើពាណិជ្ជកម្ម-អាជីវកម្មប៉ុណ្ណោះ។ នេះបើតាមការ បញ្ជាក់របស់អង្គការទស្សនៈ ពិភពលោកកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។
 
អង្គការទស្សនៈពិភពលោក បានលើកឡើងដូច្នេះថា៖«គម្រោងខាស់ គឺយើងធ្វើការ លើផ្នែកផលិតទាំងមូលតាំងពីអ្នកផលិតចំណី អ្នកផលិតកូនត្រី រហូតដល់អ្នកចិញ្ចឹម និង ទីផ្សារ ដោយយើងមានក្រុមបច្ចេកទេសទីផ្សារ និងសមាគមន៍ដែល ជួយភ្ជាប់ទំនាក់ទំនង រវាងតួអង្គទាំងអស់»។
 
លោក បន្តថា ក្នុងគម្រោងនេះ ក្រុមការងារបច្ចេកទេសនៃអង្គការ សុទ្ធតែមាន ជំនាញត្រឹមត្រូវលើការចិញ្ចឹមត្រី និងការភ្ញាស់កូនត្រី។ ក្រុមការងារនឹងធ្វើការងារទាំងអស់ជាមួយកសិករដោយផ្ទាល់ក្នុងកសិដ្ឋាន។ 
 
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍វារីវប្បកម្ម-ពាណិជ្ជកម្មនៅកម្ពុជា (ខាស់) គឺជាគម្រោងដែលទទួលបានការឧបត្ថម្ភថវិកាពីនាយកដ្ឋានស្បៀងអាហារ និងកសិកម្មអាមេរិក ដើម្បីបង្កើនផលិតកម្មត្រីដែលមាន តម្រូវការខ្ពស់ សម្រាប់ទីផ្សារប្រទេសកម្ពុជា និងអភិវឌ្ឍផ្នែកឧស្សាហកម្មប្រកបដោយនិរន្តរភាព៕
 
 

Tag:
 វារីវប្បកម្ម
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com