កម្ពុជាចាញ់អ៊ីរ៉ង់ ១០-០ នាការប្រកួតចុងក្រោយវគ្គជម្រុះ World Cup ជុំទីពីរប្រចាំតំបន់អាស៊ី
កីឡាជាតិ
ជាតិ
កម្ពុជាចាញ់អ៊ីរ៉ង់ ១០-០ នាការប្រកួតចុងក្រោយវគ្គជម្រុះ World Cup ជុំទីពីរប្រចាំតំបន់អាស៊ី
11, Jun 2021 , 11:19 pm        
រូបភាព
ដោយ: រួបរួម
កម្ពុជាបន្តចាញ់អ៊ីរ៉ង់ ១០-០ នាការប្រកួតចុងក្រោយពូល C នៃវគ្គជម្រុះទីពីរប្រចាំតំបន់អាស៊ីសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2023។ សម្រាប់ជំនួបនៅកីឡដ្ឋានជាតិបារ៉ែននេះ អ៊ីរ៉ង់រកបាន៤គ្រាប់នៅតង់ទី១ និង6គ្រាប់ទៀតនៅតង់ទី២។

 
គ្រាប់បាល់បញ្ចូលទី៤គ្រាប់របស់អ៊ីរ៉ង់នៅតង់ទី១សម្រេចបានដោយ Alireza Janhanbakhsh ខ្សែប្រយុទ្ធក្លិបអង់គ្លេស Brighton នៅនាទី១៦ ដោយបាល់ប៉េណាល់ទី,  ខ្សែការពារ Shojae Khalilzadeh នៃក្លិបកាតា Al-Rayyan នៅនាទី២២, ខ្សែប្រយុទ្ធ Mehdi Taremi នៃក្លិបព័រទុយហ្គាល់ FC Porto នៅនាទី២៧និងខ្សែការពារ ស រតនា ធ្វើឲ្យបានចូលទីខ្លួនឯងនៅនាទី៣២។
 
ឈានដល់តង់ទីពីរ អ៊ីរ៉ង់ រកបាន៦គ្រាប់បន្ថែមទៀត ដោយខ្សែការពារ Sadegh Moharrami នៃក្លិបក្រូអាស៊ី Dimamo Zagreb នៅនាទី៥៧, ខ្សែការពារ Morteza Pouraliganji នៃក្លិបចិន Shenzhen FC នៅនាទី៦៣, ខ្សែប្រយុទ្ធ Karim Ansarifard នៃក្លិបក្រិក AEK Athens នៅនាទី៧៧ ដោយបាល់ប៉េណាល់ទី, ខ្សែប្រយុទ្ធ Kaveh Rezaei នៃក្លិបបែលហ្ស៊ិក Charleroi (ខ្ចីជើងពី Club Brugge) នៅនាទី៨០, នាទី៨៦, ខ្សែបម្រើ Mehdi Ghayedi នៃក្លិបអ៊ីរ៉ង់ Esteghlal នៅនាទី៨៤
 
 
កម្ពុជាបញ្ចប់យុទ្ធនាការជម្រុះ World Cup របស់ខ្លួនដោយមានត្រឹមតែ១ពិន្ទុប៉ុណ្ណោះពីការប្រកួត៨លើក ហើយត្រូវធ្លាក់ទៅលេងវគ្គ Play-off ជម្រុះ AFC Asian Cup 2022 ក្នុងនាមជាក្រុមចំណាត់ថ្នាក់លេខ៥ក្នុងពូល។
 
ជម្រើសកម្ពុជា៖ កែវ សុខសិលា (អ្នកចាំទី), ឆេង ម៉េង, ស រតនា (អ៊ុក សុវណ្ណ), សឿយ វិសាល (ប្រធានក្រុម), កែន ច័ន្ទសុភ័ក្ត្រ, ទេស សម្បត្តិ (ប៊ិន ចន្ថាជារី), សុះ ស៊ូហាណា, លឹម ពិសុទ្ធ, គួច សុគម្ភៈ (គួច ដានី), សៀង ចន្ធា (សេត រ៉ស៊ីប), កែវ សុខផេង (ម៉ាត់ ណូរុន)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com